មួយទៀត ពេលពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមព្រះអង្គ
អេសាយ 56:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដើម្បីធ្វើការងារព្រះអង្គ ហើយស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបម្រើព្រះអង្គ គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង។ ព្រះគម្ពីរខ្មែរសាកល រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ា ដើម្បីបម្រើព្រះអង្គ ដើម្បីស្រឡាញ់ព្រះនាមរបស់ព្រះយេហូវ៉ា ដើម្បីធ្វើជាបាវបម្រើរបស់ព្រះអង្គ គឺអស់អ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាដើម្បីធ្វើការងារទ្រង់ ហើយនឹងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ព្រមទាំងធ្វើជាអ្នកបំរើទ្រង់ គឺគ្រប់អស់អ្នកណាដែលរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ឡើយ ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញ អាល់គីតាប រីឯជនបរទេសដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់នាមយើង សុខចិត្តដាក់ខ្លួនធ្វើជាអ្នកបម្រើរបស់យើង គោរពថ្ងៃឈប់សម្រាកបានត្រឹមត្រូវឥតខ្ចោះ ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង |
មួយទៀត ពេលពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមព្រះអង្គ
ព្រះយេហូវ៉ានឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយព្រះអង្គនឹងជ្រើសរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងពូជពង្សរបស់យ៉ាកុប។
ពេលនោះ នឹងមានម្នាក់ពោលថា ខ្ញុំនេះជារបស់ព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ព្រះយេហូវ៉ា ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
បើអ្នកឃាត់ជើងអ្នក មិនឲ្យបែរចេញពីថ្ងៃសប្ប័ទ គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើអ្នករាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាម ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកអំណរដល់ខ្លួនអ្នក ឬពោលតែពាក្យរបស់ខ្លួន
ពួកសាសន៍ដទៃនឹងសង់កំផែងអ្នកឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់អ្នក ដ្បិតទោះបើយើងបានវាយអ្នក ក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ តែយើងបានអាណិតដល់អ្នក ក្នុងគ្រាដែលផ្តល់ព្រះគុណ។
គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យអ្នក មនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចម្ការទំពាំងបាយជូរឲ្យអ្នក។
តែអ្នករាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅអ្នករាល់គ្នា ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា អ្នករាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ។
គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា៖ ចូរមកយើងរួមរស់នឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
ប៉ុន្តែ ពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងយើង នៅទីរហោស្ថាន គេមិនបានប្រព្រឹត្តតាមច្បាប់យើងទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តិរបស់យើង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះ ហើយគេក៏បង្អាប់ថ្ងៃសប្ប័ទរបស់យើងយ៉ាងក្រៃលែង នោះយើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើង ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ។
ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ
ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមករកអ្នករាល់គ្នាមែន ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ឯងរាល់គ្នា។
ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច
ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាទៅចុះ។ ម៉ារ៉ាណាថា!
គេធ្វើដូច្នេះ ហួសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេបានថ្វាយខ្លួនទៅព្រះអម្ចាស់ ហើយបន្ទាប់មក ដល់យើង តាមព្រះហឫទ័យរបស់ព្រះ
ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅខាងក្រោយខ្ញុំថា៖