Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 50:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​នឹង​ស៊ើប​សួរ​ពី​ដំណើរ​ក្រុង​ស៊ីយ៉ូន ទាំង​មាន​មុខ​តម្រង់​ទៅ​ចំពោះ​ក្រុង​នោះ ដោយ​ពាក្យ​ថា៖ ចូរ​មក​យើង​រួម​រស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ជា​សេចក្ដី​សញ្ញា​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ ពួក​គេ​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​ចង​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​នឹង​ស៊ើប​សួរ​ពី​ដំណើរ​ក្រុង​ស៊ីយ៉ូន ទាំង​មាន​មុខ​ដំរង់​ទៅ​ចំពោះ​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​មក​យើង​នឹង​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ ពួក​គេ​រួម​រស់​ជា​មួយអុលឡោះ‌តាអាឡា ដោយ​ចង​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 50:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។


តើ​វង្ស​របស់​ខ្ញុំ​មិន​មែន​ដូច្នេះ នៅ​ចំពោះ​ព្រះ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​តាំង​សញ្ញា​នឹង​ខ្ញុំ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ជា​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ពិត​ប្រាកដ។ តើ​មិន​មែន​ព្រះ‌អង្គ ដែល​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ចម្រើន​ឡើង ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​យ៉ាង?


លោក​ទូល​ថា៖ «ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​របស់​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ព្រះ‌អង្គ​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។


លោក​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​យ៉ាង​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ព្រះ‌អង្គ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​ព្រះ‌អង្គ ហើយ​បាន​សម្លាប់​ពួក​ហោរា​ដោយ​ដាវ នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ចង់​យក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត»។


គេ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំងឡើង​ៗ​ជានិច្ច គ្រប់​គ្នា​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ ក្នុង​ក្រុង​ស៊ីយ៉ូន។


ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​មួយ ជា​ផ្លូវ​ដែល​គេ​ហៅ​ថា «ផ្លូវ​បរិសុទ្ធ» ពួក​មនុស្ស​ស្មោក‌គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ ទុក​សម្រាប់​តែ​ពួក​អ្នក ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​អ្នក​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​មិន​វង្វេង​ដែរ។


ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។


ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។


ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​តម្រុយ​ចុះ ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​អ្នក​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​អ្នក​ទាំង​នេះ​ចុះ


ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រាអិម នឹង​ស្រែក​ឡើង​ថា៖ ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។


យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។


នោះ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ប្អូន​ស្រី​របស់​អ្នក គឺ​បង​របស់​អ្នក និង​ប្អូន​របស់​អ្នក​ផង គ្រា​នោះ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។


យើង​នឹង​ធ្វើ​ឲ្យ​គេ​រួម​គ្នា​ជា​នគរ​តែ​មួយ​នៅ​ក្នុង​ស្រុក​នោះ គឺ​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល នោះ​នឹង​មាន​ស្តេច​តែ​មួយ​អង្គ​ធ្វើ​ជា​ស្តេច​លើ​គេ​គ្រប់​គ្នា គេ​នឹង​លែង​ធ្វើ​ជា​នគរ​ពីរ​ត​ទៅ ឥត​ដែល​បែក​ទៅ​ជា​នគរ​ពីរ​ទៀត​ឡើយ


ពេល​នោះ កូន‌ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក​ជួប​ជុំ​គ្នា ហើយ​គេ​នឹង​តាំង​ឲ្យ​មាន​មេ​ដឹក​នាំ​តែ​មួយ​គ្រប់​គ្រង​លើ​គេ គេ​នឹង​ឡើង​ចេញ​ពី​ស្រុក​នោះ ដ្បិត​ថ្ងៃ​របស់​យេស‌រាល នឹង​បាន​ជា​ថ្ងៃ​មួយ​ដ៏​ធំ។


ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហើយ​ដាវីឌ ជា​ស្តេច​របស់​គេ។ នៅ​គ្រា​ចុង​ក្រោយ គេ​នឹង​ចូល​មក​រក​ព្រះ‌យេហូវ៉ា​ទាំង​ញាប់‌ញ័រ ហើយ​មក​ទទួល​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។


ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។


បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នឹង​ដឹង​ថា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​មក​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។


ពេល​លោកមក​ដល់ ហើយ​ឃើញ​ព្រះ‌គុណ​របស់​ព្រះ នោះ​លោក​មាន​អំណរ​យ៉ាង​ខ្លាំង រួច​លោក​ក៏​ដាស់​តឿន​ពួក​គេ​ទាំង​អស់​គ្នា ឲ្យមាន​ចិត្តប្ដូរ​ផ្ដាច់​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់​ជានិច្ច


គេ​ធ្វើ​ដូច្នេះ ហួស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ ហើយ​បន្ទាប់​មក ដល់​យើង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម