ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 51:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់​នៃ​អ្នក គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ ដែល​កាន់​ក្តី​ជំនួស​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា ព្រះអម្ចាស់​របស់អ្នក គឺ​ព្រះ​របស់អ្នក ដែល​កាន់ក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​យក​ពែង​នៃ​សេចក្ដីងេកងោក គឺ​ពែង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់យើង ចេញ​ពី​ដៃ​របស់អ្នក​ហើយ​! អ្នក​នឹង​មិន​ផឹក​ពី​វា​ទៀត​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​របស់​អ្នក គឺ​ព្រះ​ដែល​តែងតែ រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង របស់​យើង​ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​នៃ​ឯង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​ក្តី​ជំនួស​រាស្ត្រ​ទ្រង់ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ចេញ​ពី​ដៃ​ឯង​ហើយ ឯង​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក គឺ​ម្ចាស់​ដែល​តែងតែ រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ថា: យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង របស់​យើង​ទៀត​ហើយ។

សូមមើលជំពូក



អេសាយ 51:22
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​ព្រះ‌អង្គ ជួប​ការ​ដ៏​ពិបាក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ស្មារតី។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ព្រះ‌អង្គ​នឹង​រឹប​យក​ជីវិត​ពួក​អ្នក ដែល​រឹប​យក​របស់​គេ​ដែរ។


ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់‌ស្ទើរ ហើយ​ភាំង​ឆ្ងល់​ចុះ ចូរ​បិទ​ភ្នែក ហើយ​ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ គេ​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ គេ​ទ្រេត‌ទ្រោត តែ​មិន​មែន​ដោយ​គ្រឿង​ស្រវឹង​ឡើយ។


ឯ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​ជា​ស្រីៗ​ដែល​មាន​អំណាច​លើ​គេ​ដែរ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ពួក​អ្នក​ដែល​នាំ​មុខ​អ្នក គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​អ្នក​ដើរ​ដែរ។


ព្រះ‌យេហូវ៉ា​កំពុង​ឈរ ដើម្បី​តវ៉ា ព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​ជន​ជាតិ​ទាំង‌ឡាយ។


តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​អ្វីៗដែល​ពួកខ្លាំង​បាន​រឹប​អូស​ទៅ យើង​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​អ្នក ហើយ​យើង​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​អ្នក​ដែរ។


ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ អ្នក​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ។


ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ថា ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ឲ្យ​ស្រូវ​របស់​អ្នក ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​អ្នក​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​អ្នក​បាន​ខំ​ធ្វើ​ទៀត​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​យក​ពែង​ស្រា ជា​សេចក្ដី​ឃោរ‌ឃៅ​ពី​ដៃ​យើង ទៅ​បង្អក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​នោះ​ចុះ។


ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ព្រះ‌អង្គ​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​កាន់​ក្ដី​គេ ដើម្បី​ប្រោស​ឲ្យ​ផែនដី​បានសេចក្ដី​សុខ ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​កាន់​ក្ដី​អ្នក ហើយ​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ពង្រីង​សមុទ្រ​របស់​គេ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ។


ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង។


ឲ្យ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។


យើង​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​យើង​បាន​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


នោះ​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់ ហើយ​នាំ​គេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក‌គេ ដោយ​ព្រោះ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង ដែល​គេ​កម្ចាត់​កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​គេ​បាន​បែង​ចែក​ទឹក​ដី​របស់​យើង។


ដ្បិត​ដែល​អ្នក​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ជា​យ៉ាង​ណា អស់​ទាំង​សាសន៍​នៅ​ជុំ​វិញ​អ្នក​ក៏​នឹង​ផឹក​យ៉ាង​នោះ​ដែរ គេ​នឹង​ផឹក ហើយ​គេ​នឹង​លេប​ចូល​ទៅ រួច​គេ​នឹងបាន​ដូច​ជា​សាសន៍​ដែល​មិន​ធ្លាប់​មាន។


ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ព្រះ‌អង្គ​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ


«មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន​ជាតិ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។


ពេល​ដាវីឌ​បាន​ឮ​ថា ណា‌បាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រ‌សាសន៍​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណា‌បាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណា‌បាល ទ្រង់​បាន​ទម្លាក់​ទៅ​លើ​ក្បាល​វា​វិញ»។ បន្ទាប់​មក ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អ័ប៊ី‌កែល ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ។