Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 យើង​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​យើង​បាន​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 យើង​មិន​លាក់​មុខ​នឹង​ពួក​គេ​ទៀត​ទេ ដ្បិត​យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​កូន​ចៅ​អ៊ីស្រា‌អែល» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អញ​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​អញ​បាន​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពួក​វង្ស​អ៊ីស្រាអែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 យើង​មិន​លាក់​មុខ​នឹង​ពួក​គេ​ទៀត​ទេ ដ្បិត​យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង​លើ​កូន​ចៅ​អ៊ីស្រ‌អែល» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:29
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។


តែ​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។


យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។


គឺ​យ៉ាង​នោះ ដែល​យើង​នឹង​សម្រាក​សេចក្ដី​ក្រោធ​យើង​ចំពោះ​អ្នក ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ទៅ យើង​នឹង​នៅ​ស្ងៀម ឥត​មាន​កំហឹង​ទៀត។


គ្រា​នោះ យើង​នឹង​ដាក់​វិញ្ញាណ​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​តាំង​អ្នក ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ដែល​ជា​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ បាន​ចេញ​វាចា​ហើយ ក៏​បាន​សម្រេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា»។


ហើយ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​យើង​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត។


អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​គង់​នៅ​កណ្ដាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គ្មាន​ព្រះ​ឯ​ណា​ទៀតទេ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។


ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ ព្រះ​វិញ្ញាណ​របស់​យើងទៅ​លើ​មនុស្ស​ទាំង​អស់ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ទំនាយ ពួក​ចាស់ៗ​របស់​អ្នក​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់​អ្នក​នឹង​ឃើញ​និមិត្ត។


ដ្បិត​មើល៍ នៅ​គ្រា​នោះ និង​នៅ​វេលា​នោះ កាល​យើង​បាន​ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដូច​ដើម​ឡើង​វិញ


ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ


«យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។


ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។


អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម