Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ពេល​ដាវីឌ​បាន​ឮ​ថា ណា‌បាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រ‌សាសន៍​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណា‌បាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណា‌បាល ទ្រង់​បាន​ទម្លាក់​ទៅ​លើ​ក្បាល​វា​វិញ»។ បន្ទាប់​មក ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អ័ប៊ី‌កែល ដើម្បី​យក​នាង​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះអង្គ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។ បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កែល​មក​ធ្វើ​ជា​ភរិយា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 កាល​ដាវីឌ​បាន​ឮ​ថា ណាបាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រសាសន៍​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណាបាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ ជា​អ្នក​បំរើ​ទ្រង់ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណាបាល នោះ​ទ្រង់​បាន​ទំលាក់​ទៅ​លើ​ក្បាល​វា​វិញ រួច​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​ការ​នឹង​អ័ប៊ី‌កែល ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 កាល​ទត​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ គាត់​ពោល​ថា៖ «សូម​អរ​គុណអុលឡោះ‌តាអាឡា​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ទ្រង់​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។ បន្ទាប់​មក ទត​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កែល​មក​ធ្វើ​ជា​ភរិយា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:39
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​មាន​ប្រ‌សាសន៍​ថា៖ «សូម​ឲ្យ​ឈាម​របស់​អ្នក​ធ្លាក់​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា "ខ្ញុំ​បាន​សម្លាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"»។


ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស៊ីម៉ាយ​ទៀត​ថា៖ «ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ។


ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។


ប៉ុន្ដែ កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច ស្ដេច​បាន​ក៏​ចេញ​បញ្ជា​ដោយ​លាយ​លក្ខណ៍​អក្សរ ដើម្បី​ឲ្យ​គម្រោង​ការ​ដ៏​អា‌ក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​សាសន៍​យូដា វិល​ជះ​ទៅ​លើ​ក្បាល​របស់​ខ្លួន​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​កូន​ប្រុសៗ​របស់​វា​ទាំង​អស់ នៅ​លើ​បង្គោល។


អំពើ​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​ក្រយៅ​ក្បាល​គេ​វិញ​ដែរ។


ព្រះ‌អង្គ​បាន​បន្ទោស​សាសន៍​នានា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​វិនាស ព្រះ‌អង្គ​បាន​លុប​ឈ្មោះ​គេឲ្យ​បាត់ ជា​រៀង​រហូត​ត​ទៅ។


អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា​ដែរ។


ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ព្រះ‌អង្គ​នឹង​រឹប​យក​ជីវិត​ពួក​អ្នក ដែល​រឹប​យក​របស់​គេ​ដែរ។


ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។


រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រ‌យោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ។


៙ យើង​មាន​ប្អូន​ស្រី​ម្នាក់ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង?


ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ព្រះ‌អង្គ​កាន់​ក្ដី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ព្រះ‌អង្គ​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ


ប៉ុន្តែ យើង​អធិស្ឋាន​ដល់​ព្រះ សូមកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​គួរ​នោះ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ក៏​ដោយ។


សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។


ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​សង្គ្រោះ​ខ្ញុំ​សម្រាប់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។


«កាល​ពួក​អ្នក​ដឹក​នាំ​ឈរ​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល នោះ​ប្រជា‌ជន​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ថ្វាយព្រះ​ពរ​ព្រះ‌យេហូវ៉ា!។


ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជម្រះ​រឿង​របស់​យើង​ទាំង​ពីរ​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ស្តេច​ផង»។


ដូច្នេះ លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណា‌បាល​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ។


ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ី‌កែល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​បាន​ចាត់​អ្នក​ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ


ដ្បិត​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ដល់​អ្នក​ថា បើ​អ្នក​មិន​បាន​ប្រញាប់​មក​ជួប​នឹង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ដល់​ព្រឹក​ឡើង នឹង​គ្មាន​សល់​អ្វី​ដល់​ណា‌បាល សូម្បី​តែ​កូន​ប្រុស​មួយ​ផង»។


ពេល​ពួក​អ្នក​បម្រើ​របស់​ដាវីឌ​បាន​មក​ជួប​អ័ប៊ី‌កែល នៅ​កើ‌មែល ជម្រាប​នាង​ថា៖ «ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​លោក»។


ដាវីឌ​និយាយ​ទៀត​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចម្បាំង​ណា​មួយ​ជា​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម