Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​ជា​ស្រីៗ​ដែល​មាន​អំណាច​លើ​គេ​ដែរ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ពួក​អ្នក​ដែល​នាំ​មុខ​អ្នក គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​អ្នក​ដើរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប្រជារាស្ត្រ​របស់យើង​អើយ កូនក្មេង​ជា​អ្នក​សង្កត់សង្កិន​ពួកគេ ហើយ​មនុស្សស្រី​គ្រប់គ្រង​លើ​ពួកគេ​។ ប្រជារាស្ត្រ​របស់យើង​អើយ ពួកអ្នក​នាំផ្លូវ​របស់អ្នក​បាន​នាំ​អ្នក​ឲ្យ​វង្វេង ពួកគេ​បាន​បំភាន់​គន្លង​ផ្លូវ​របស់អ្នក​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាង ជិះ‌ជាន់​សង្កត់‌សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ ប្រជា‌ជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​រាស្ត្រ​របស់​អញ គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​គឺ​ជា​ពួក​ស្រីៗ​ដែល​មាន​អំណាច​ត្រួត‌ត្រា​លើ​គេ​ដែរ ឱ​រាស្ត្រ​របស់​អញ​អើយ ពួក​អ្នក​ដែល​នាំ​មុខ​ឯង គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​ឯង​ដើរ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាង ជិះ‌ជាន់​សង្កត់‌សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ ប្រជា‌ជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។

សូមមើលជំពូក ចម្លង




អេសាយ 3:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះនាង​អ័ថា‌លា​ជា​មាតា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ជ្រាប​ថា បុត្រា​សុគត​ហើយ ព្រះ‌នាង​ក៏​ចាត់​ចែង​បំផ្លាញ​ជំនួរ​វង្ស​របស់​ស្ដេច​ទាំង​ប៉ុន្មាន។


គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ គេ​នាំ​សេចក្ដី​អន្តរាយ​ដល់​ខ្ញុំ ឥត​ត្រូវ​ការ​អ្នក​ណា​ជួយ​គេ​ឡើយ។


ចៅ‌ហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​លោភ នោះ​នឹង​បាន​ចម្រើន​អាយុ​យឺន‌យូរ​វិញ។


ឱ​ស្រុក​អើយ វរ​ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិ‌ភោគ​ធំ​ពី​ព្រលឹម


ព្រះ‌យេហូវ៉ា​បាន​បណ្តោយ​ឲ្យ​មាន​គំនិត​ទទឹង‌ទទែង លាយ​នៅ​ក្នុង​ពួក​គេ ហើយ​គេ​បាន​នាំ​សាសន៍​អេស៊ីព្ទ ឲ្យ​ធ្វើ​ខុស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​គេ ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដែល​ដើរ​ទ្រេត‌ទ្រោត ក្នុង​កម្អួត​របស់​ខ្លួន។


យើង​នឹង​តាំង​ពួក​ក្មេងៗ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ហើយ​នឹង​មាន​កូន​តូចៗ​ត្រួត‌ត្រា​លើ​គេ​វិញ។


ព្រះ‌អម្ចាស់​នៃ​អ្នក គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ ដែល​កាន់​ក្តី​ជំនួស​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ។


គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា ដែល​នាំ​ឲ្យ​ជន​ជាតិ​វង្វេង ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​ថា​មាន​សេចក្ដី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​គេ​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​អ្នក​ណា ដែល​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ។


មើល៍! ពួក​ឯង​នៅ​សល់​តែ​ស្រីៗ ទ្វារ​ស្រុក​ឯង​បើក​ចំហ​សម្រាប់​ខ្មាំង​សត្រូវ ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ។


កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម