ព្រះអង្គបានជម្រះដីនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫសយ៉ាងជ្រៅ ហើយដុះពាសពេញក្នុងស្រុក។
អេសាយ 37:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកដែលរួចជីវិតនៃវង្សត្រកូលយូដាដែលនៅសល់ នឹងចាក់ឫសទៅក្រោមម្ដងទៀត ព្រមទាំងបង្កើតផលទៅលើផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ អាល់គីតាប អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។ |
ព្រះអង្គបានជម្រះដីនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫសយ៉ាងជ្រៅ ហើយដុះពាសពេញក្នុងស្រុក។
គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច
ប្រសិនបើព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួច នោះយើងរាល់គ្នានឹងដូចជាក្រុងសូដុម ហើយដូចក្រុងកូម៉ូរ៉ាដែរ។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
នៅគ្រាខាងមុខ ពួកយ៉ាកុបនឹងចាក់ឫស ពួកអ៊ីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលពាសពេញលើផែនដីទាំងមូល។
ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។
នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ានឹងល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដីនឹងបានប្រសើរ ហើយជាលម្អដល់សំណល់ពួកសាសន៍អ៊ីស្រាអែលដែលបានរួច។
ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
យើងនឹងបង្កើតជំនួរវង្សមួយចេញពីយ៉ាកុប ហើយឲ្យមានពួកមួយចេញពីយូដា ដែលនឹងគ្រងបានស្រុកភ្នំរបស់យើងទុកជាមត៌ក ពួកអ្នករើសតាំងរបស់យើងនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបម្រើរបស់យើងនឹងអាស្រ័យនៅទីនោះ។
ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមក យើងនឹងធ្វើឲ្យគេចម្រើនឡើង គេមិនមានគ្នាតិចឡើយ យើងក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើង គេមិនមែនជានគរតូចទាបទៀតទេ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង។
ឯពួកអ្នកដែលរួចពីដាវ គេនឹងចេញពីស្រុកអេស៊ីព្ទវិលទៅស្រុកយូដាវិញ មានគ្នាតិចទេ នោះសំណល់ពួកយូដាទាំងប៉ុន្មាន ដែលបានទៅអាស្រ័យនៅស្រុកអេស៊ីព្ទ នឹងដឹងជាពាក្យណាដែលនឹងស្ថិតស្ថេរនៅ ទោះបើជាពាក្យរបស់យើង ឬពាក្យរបស់គេក្ដី"។
ប៉ុន្តែ ពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនៅលើភ្នំដូចជាព្រាបនៅតាមច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន។
ឯហោរាអេសាយស្រែកប្រកាសពីសាសន៍អ៊ីស្រាអែលថា៖ «ទោះជាកូនចៅអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ ក៏មានតែអ្នកនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ
ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។