Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ធ្វើ​ការ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ដ្បិត​នឹង​មាន​អ្នកដែលនៅសល់​ចេញ​ពី​យេរូសាឡិម ហើយ​នឹង​មាន​អ្នកដែលរួចជីវិត​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ធ្វើ​ការនោះ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​លើស‌លុប​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​នៅ​សេស‌សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ធ្វើ​ការ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លប់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​នៅ​សេស‌សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

សូមមើលជំពូក ចម្លង




អេសាយ 37:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ។


នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​នឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសាន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ទេ»។


ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសា‌កេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ព្រះ‌អង្គ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ"»។


នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។


ព្រះ‌យេហូវ៉ា​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ព្រះ‌អង្គ​នឹង​បណ្ដាល​សេចក្ដី​ឧស្សាហ៍​ឡើង ដូច​ជា​មនុស្ស​ថ្នឹក​ចម្បាំង ព្រះ‌អង្គ​នឹង​ស្រែក​ឡើង ព្រះ‌អង្គ​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។


ព្រះ‌អង្គ​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​ឃ្លុំ​អង្គ


សូម​ព្រះ‌អង្គ​ពិចារ‌ណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល ពី​ទី​លំនៅ​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​នៅឯណា? សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ នោះ​បាន​លាក់​បាំង​ពី​ទូល‌បង្គំ​ហើយ។


ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


ពេល​នោះ ព្រះ‌យេហូវ៉ា​ប្រ‌ចណ្ឌ ចំពោះ​ស្រុក​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


ដូច្នេះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម និង​ភ្នំ​ស៊ីយ៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម