Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:31 - ព្រះគម្ពីរខ្មែរសាកល

31 រីឯ​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យូដា​ដែល​នៅសល់ នឹង​ចាក់ឫស​ទៅ​ក្រោម​ម្ដងទៀត ព្រមទាំង​បង្កើត​ផល​ទៅ​លើ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។

សូមមើលជំពូក ចម្លង




អេសាយ 37:31
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​រៀបចំ​កន្លែង​នៅចំពោះ​វា ហើយ​ឲ្យ​វា​ចាក់​ឫស នោះ​វា​ក៏​មានពេញ​លើ​ផែនដី​។


ពួកគេ​នឹង​នៅតែ​បង្កើតផ្លែ​ក្នុង​វ័យចាស់ជរា ពួកគេ​នឹង​មាន​ជាតិទឹកច្រើន ហើយ​ខៀវខ្ចី​ជានិច្ច


ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


នៅគ្រាដែលនឹងមកដល់ យ៉ាកុប​នឹង​ចាក់ឫស អ៊ីស្រាអែល​នឹង​ចេញពន្លក ហើយ​ចេញផ្កា ព្រមទាំង​បំពេញ​ផ្ទៃ​ផែនដី​ដោយ​ផលផ្លែ​ផង​។


ប្រហែលជា​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ពាក្យ​របស់​រ៉ាបសាកេ ដែល​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់គេ​បាន​ចាត់ឲ្យមក​ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់ ហើយ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​គេ ចំពោះ​ពាក្យ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ហើយ​។ ដូច្នេះ សូម​ថ្វាយ​សេចក្ដីអធិស្ឋាន​សម្រាប់​អ្នកដែលនៅសល់​ផង’”។


នៅ​ថ្ងៃ​នោះ លំពង់​របស់​ព្រះយេហូវ៉ា​នឹង​មាន​ភាពឧត្ដុង្គឧត្ដម និង​សិរីរុងរឿង ហើយ​ផលផ្លែ​របស់​ទឹកដី​នោះ​នឹង​បានជា​មោទនភាព និង​ជា​លម្អ​ដល់​អ្នកដែលរួចជីវិត​នៃ​អ៊ីស្រាអែល​។


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


យើង​នឹង​ឲ្យ​មាន​ពូជពង្ស​មួយ​ចេញ​ពី​យ៉ាកុប ក៏​នឹង​ឲ្យ​មាន​អ្នកដែល​ទទួល​ភ្នំ​របស់យើង​ជាមរតក​ចេញ​ពី​យូដា​; ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​ទទួល​ស្រុកនោះ​ជាមរតក ហើយ​ពួក​អ្នកបម្រើ​របស់យើង​នឹង​រស់នៅ​ទីនោះ​។


ដូចគ្នាដែរ នៅ​សព្វថ្ងៃនេះ​ក៏​មាន​អ្នកដែលនៅសល់ ដែលបាន​ជ្រើសតាំង​ដោយ​ព្រះគុណ​។


រីឯ​អេសាយ​ក៏​ស្រែក​អំពី​អ៊ីស្រាអែល​ថា​: “ទោះបីជា​កូនចៅ​អ៊ីស្រាអែល មាន​ចំនួន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក៏ដោយ ក៏​មាន​សំណល់តែបន្តិច​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ​។


ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម