គេអង្គុយនៅដី ជាមួយលោកអស់រយៈពេលប្រាំពីរយប់ប្រាំពីរថ្ងៃ ឥតមានអ្នកណានិយាយទៅលោកមួយម៉ាត់សោះ ដោយឃើញថា លោកមានទុក្ខធ្ងន់ណាស់។
អេសាយ 3:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក នាងនឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។ ព្រះគម្ពីរខ្មែរសាកល ទ្វារក្រុងទាំងឡាយរបស់ស៊ីយ៉ូននឹងទួញសោក ព្រមទាំងកាន់ទុក្ខ ហើយនាងនឹងអង្គុយកណ្ដោចកណ្ដែងនៅលើដី៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក ឯនាង នឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។ អាល់គីតាប ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។ |
គេអង្គុយនៅដី ជាមួយលោកអស់រយៈពេលប្រាំពីរយប់ប្រាំពីរថ្ងៃ ឥតមានអ្នកណានិយាយទៅលោកមួយម៉ាត់សោះ ដោយឃើញថា លោកមានទុក្ខធ្ងន់ណាស់។
ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។
តែយើងនឹងធ្វើទុក្ខក្រុងអើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯក្រុងយេរូសាឡិមនឹងបានដូចជាក្រុងអើរាល ដែរ។
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
ស្រុកកំពុងតែយំសោក ហើយថយកម្លាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជម្រុះស្លឹកអស់។
ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅអ្នកថា ជាអ្នកល្វតល្វន់ ហើយទន់ភ្លន់ទៀតហើយ។
ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។
ពួកយូដាសោយសោក ហើយទ្វារក្រុងក៏ថយកម្លាំង គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសម្រែកនៃក្រុងយេរូសាឡិមក៏ឮឡើង។
យើងធ្វើឲ្យមានស្ត្រីមេម៉ាយ កាន់តែច្រើនឡើងនៅមុខយើង លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ របស់ពួកកំលោះៗទាំងថ្ងៃត្រង់ យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។
ព្រះយេហូវ៉ាបានសម្រេចនឹងបំផ្លាញកំផែង នៃកូនស្រីស៊ីយ៉ូន ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញ និងរោយរៀវជាមួយគ្នា
ទីក្រុងទាំងឡាយ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីវេទិការបស់ខ្លួន ដោះសម្លៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងភ័យខ្លាច ហើយអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងស្រឡាំងកាំង ដោយព្រោះអ្នក។
ដ្បិតរបួសនៃក្រុងសាម៉ារីមើលមិនជាឡើយ ព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។
"យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនព្រមរាំទេ យើងបានទ្រហោយំ ក៏ឯងមិនបានកាន់ទុក្ខដែរ"។
គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។