អេសាយ 33:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ស្រុកកំពុងតែយំសោក ហើយថយកម្លាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជម្រុះស្លឹកអស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ផែនដីកាន់ទុក្ខ ហើយអន់ថយទៅ លីបង់ទទួលការអាប់យស ហើយក្រៀមស្វិត សារ៉ូនបានដូចជាវាលខ្សាច់ រីឯបាសាន និងកើមែលជម្រុះស្លឹកចេញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ស្រុកកំពុងតែយំសោក ហើយថយកំឡាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន នឹងភ្នំកើមែល នោះក៏ជំរុះស្លឹកចុះ សូមមើលជំពូកអាល់គីតាប9 ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។ សូមមើលជំពូក |
អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ