Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គេ​អង្គុយ​នៅ​ដី ជា‌មួយ​លោក​អស់​រយៈ​ពេល​ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​មួយ​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​ទុក្ខ​ធ្ងន់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ឥត​ឧបមា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្ដី​ទុក្ខ​ជា​ទំងន់​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​គាត់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​គាត់​ឡើយ ព្រោះ​ពួក​គេ​ឃើញ​គាត់​ឈឺ​ចាប់​ឥត​ឧបមា។

សូមមើលជំពូក ចម្លង




យ៉ូប 2:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ហៅ​ពន្លឺ​ថា "ថ្ងៃ" ហើយ​ហៅ​ភាព​ងងឹត​ថា "យប់" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​មួយ។


ព្រះ​ហៅ​លំហ​នោះ​ថា "មេឃ" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​ពីរ។


កាល​គេ​បាន​មក​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គេ​ទួញ​សោក​ជា​ខ្លាំង​នៅ​ទី​នោះ ហើយ​លោក​យ៉ូសែប​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។


កាល​ខ្ញុំ​ឮ​ដូច្នេះ ខ្ញុំ​ក៏​ហែក​សម្លៀក‌បំពាក់ និង​អាវ​ធំ​របស់​ខ្ញុំ ហើយ​បោច​សក់​ក្បាល និង​ពុក​ចង្កា​របស់​ខ្ញុំ ហើយ​អង្គុយ​ទាំង​ស្លុត​ចិត្ត។


កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សោក​សៅ‌អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ទាំង​តម​អាហារ ហើយ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌។


បន្ទាប់​មក លោក​យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ ប្រទេច​ផ្ដាសា​ថ្ងៃ​កំណើត​របស់​ខ្លួន ។


«ប្រសិន‌បើ​យើង​ឆ្លើយ​តប​នឹង​អ្នក តើ​អ្នក​អន់​ចិត្ត​ឬ​ទេ? ប៉ុន្តែ តើ​អ្នក​ណា​ទ្រាំ​មិន​និយាយ​បាន?


៙ ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ មិន​ឲ្យ​ដេក​លក់ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។


អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក នាង​នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។


ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់ ហើយ​ទន់​ភ្លន់​ទៀតហើយ។


ពួក​ចាស់​ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន​អង្គុយ​នៅ​ដី ឥត​មាន​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។


ខ្ញុំ​ទៅ​ជួប​ពួក​ដែល​ជាប់​ជា​ឈ្លើយ នៅឯ​ថេល-អាប៊ីប ក្បែរ​ទន្លេ​កេបារ ជា​កន្លែង​ដែល​គេ​អាស្រ័យ​នៅ។ ខ្ញុំ​ស្នាក់​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ទាំងថប់​ព្រួយ អស់​រយៈពេល​ប្រាំពីរ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម