ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 29:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ខ្មាំង​សត្រូវ​ជា​សាសន៍​ដទៃ​ដ៏​ច្រើន​ក្រៃ‌លែង​របស់​អ្នក នឹង​ដូច​ជា​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​ប៉ើង​បាត់​ទៅ ហើយ​ការ​នោះ​នឹង​កើត​មក​ភ្លាម​មួយ​រំពេច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវ​ដ៏ច្រើនសន្ធឹក​របស់អ្នក នឹង​បាន​ដូចជា​ធូលី​ដ៏ម៉ដ្ដ មនុស្ស​កាចសាហាវ​ដ៏ច្រើនសន្ធឹក​នឹងបាន​ដូចជា​អង្កាម​ដែល​បក់កាត់មក គឺ​ការនោះ​នឹង​កើតឡើង​ភ្លាមៗ​ក្នុងមួយរំពេច​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កម្ទេច​ចំបើង​ដែល​ហុយ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃ‌លែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង

សូមមើលជំពូក

អាល់គីតាប

ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា​ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កំទេច​ចំបើង​ដែល​ហុយ​ឡើង។

សូមមើលជំពូក



អេសាយ 29:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ


ចំណែក​មនុស្ស​អាក្រក់វិញ មិន​ដូច្នោះ​ទេ គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់‌ខ្ចាយ​ទៅ។


សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា បណ្ដេញ​គេ​ចេញ!


យើង​នឹង​ធ្វើ​ទោស​ដល់​លោកីយ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ដែរ យើង​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់។


ហេតុ​នោះ​នឹង​មាន​សាសន៍​មួយ​ដែល​មាន​កម្លាំង​ខ្លាំង គេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ទី​ក្រុង​របស់​នគរ​គួរ​ស្ញែង‌ខ្លាច​ទាំង​ប៉ុន្មាន គេ​នឹង​ភ័យ​ញ័រ​ចំពោះ​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។


ព្រះ‌អង្គ​នឹង​បន្ទាប​សូរ​របស់​ពួក​សាសន៍​ដទៃ​នោះ ដូច​ជា​ចំហាយ​ក្តៅ​នៅ​កន្លែង​ហួត‌ហែង ហើយ​ដូច​ជា​កម្ដៅ​បាន​អន់​ថយ​ដោយ‌សារ​ម្លប់​ពពក នោះ​ចម្រៀងជោគ​ជ័យ​របស់​ពួក​គួរ​ស្ញែង‌ខ្លាច នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ។


ពី​ព្រោះ​មនុស្ស​ដែល​គួរ​ស្ញែង‌ខ្លាច​បាន​សូន្យ​បាត់​ទៅ ហើយ​ក៏​លែង​មាន​មនុស្ស​ចំអក​មើល‌ងាយ ឯ​ពួក​មនុស្ស​ដែល​រក​តែ​ឱកាស​នឹង​ធ្វើ​ការ​ទុច្ចរិត នឹង​ត្រូវ​កាត់​ចេញ​អស់​រលីង


បាន​ជា​អំពើ​ទុច្ចរិត​នេះ នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក ដែល​ហៀប​នឹង​រលំ​ដល់​អ្នក​រាល់​គ្នា ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់ ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​មួយ​រំពេច។


រីឯ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​ទេ ហើយ​សេះ​របស់​គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ដែរ មិន​មែន​ជា​វិញ្ញាណ​ឡើយ ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​លូក​សន្ធឹង​ព្រះ‌ហស្ត​ទៅ នោះ​ទោះ​ទាំង​អ្នក​ដែល​ជួយ​ក៏​នឹង​ចំពប់ ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ គេ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា។


នោះ​ពួក​អាស‌ស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំលោះៗ​របស់​គេ នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ។


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សម្លាប់​មនុស្ស​អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់។


អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លម្អង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ ព្រះ‌អង្គ​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច​តួច


មើល៍ អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​អ្នក គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។


មើល៍! យើង​បាន​យក​អ្នក​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ អ្នក​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កម្ទេច ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម។


អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ទី​អួត​របស់​អ្នក។


ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។


ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​យើង​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​យើង​ទៅ ហើយ​យើង​បាន​សម្ដែង​ច្បាស់ យើង​បាន​ធ្វើ​ការ​ទាំង​នោះ​ភ្លាម​មួយ​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​មហន្តរាយ​កើត​ដល់ មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ទាន់​ហន់ ដល់​ម៉្លេះ​បាន​ជា​បន្ទាយ​ទាំង​ឡាយ​ក៏​ត្រូវ​វិនាស​ដែរ។


កាល​គេ​កំពុង​និយាយ​ថា «មាន​សេចក្ដី​សុខ​សាន្តហើយ មាន​សន្ដិសុខ​ហើយ!» ពេល​នោះ នឹង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​ចាប់​នឹង​សម្រាល ហើយ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។