ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 26:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ និង​ជំហាន​របស់​មនុស្ស​កម្សត់​ទុគ៌ត​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជើង​នឹង​ជាន់ឈ្លី​វា គឺទាំង​ជើង​របស់​អ្នក​ទ័លក្រ និង​ជំហាន​របស់​អ្នកក្រខ្សត់​ផង”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ នឹង​ជំហាន​របស់​មនុស្ស​កំសត់​ទុគ៌ត​ផង

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។

សូមមើលជំពូក



អេសាយ 26:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​បង្គាប់​គេ​ថា៖ «ចូរ​បោះ​នាង​ចុះ​មក» ដូច្នេះ គេ​ក៏​បោះ​ទម្លាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី។


គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទាល់‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង។


ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​គំនរ​លាមក។


ឯ​មកុដ​នៃ​សេចក្ដី​អំនួត​របស់​ពួក​ប្រមឹក ក្នុង​ពួក​អេប្រាអិមដែល​គេ​យក​ជា​ទី​អំនួត នោះ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង


មនុស្ស​រាប‌សា នឹង​មាន​អំណរ​ចម្រើន​ឡើង ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្ដា​មនុស្ស គេ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​នឹង​ចោទ​ប្រកាន់ ពួក​ចាស់​ទុំ​របស់​រាស្ត្រ និង​ពួក​ចៅ‌ហ្វាយ​ថា៖ គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯទ្រព្យ​សម្បត្តិ​ដែល​រឹប‌យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​អ្នក​ទាំង​អស់។


ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​អ្នក​រាល់​គ្នាធ្វើ​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​ពួក​មនុស្ស​ទាល់​ក្រ​ដូច្នេះ?


យើង​បាន​ជីក ហើយ​បាន​ផឹក​ទឹក យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​យើង។


ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​អ្នក គេ​នឹង​មក​ឱន​ក្រាប​នៅ​ចំពោះ​អ្នក ហើយ​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​អ្នក គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​គិត​សម្រេច​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ការ​ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ។


នោះ​រាជ្យ និង​អំណាច​គ្រប់‌គ្រង និង​ភាព​ឧត្តុង្គ‌ឧត្តម​នៃ​នគរ​ទាំង​ឡាយ នៅ​ក្រោម​មេឃ​ទាំង​មូល នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជា‌ជន ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត រាជ្យ​របស់​គេ​នឹង​បាន​ជា​រាជ្យ​មួយ ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​បម្រើ ហើយ​ស្តាប់​បង្គាប់​ពួក​បរិសុទ្ធ​នោះ»។


នៅ​ថ្ងៃ​នោះ អ្នក​មិន​ត្រូវ​ខ្មាស ដោយ​ព្រោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត ជា​ការ​ដែល​អ្នក​បាន​បះ​បោរ ទាស់​នឹង​យើង​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត។


ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​នោះ អ្នក​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួកមនុស្ស​អាក្រក់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង​របស់​អ្នក​រាល់​គ្នា។


មើល៍! ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ។


ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​នឹង​កម្ទេច​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ?


កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​ជួប​លោក​យ៉ូស្វេ​ហើយ លោក​យ៉ូស្វេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយមាន​ប្រសាសន៍​ទៅកាន់​ពួក​មេ‌ទ័ព ដែល​បាន​រួម​ប្រយុទ្ធ​ជា​មួយ​លោក​ថា៖ «ចូល​ឲ្យ​ជិត​មក៍ ហើយ​យក​ជើង​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ»។ ដូច្នេះ គេ​ក៏​ចូលមក ហើយ​ជាន់​ក​ស្តេច​ទាំង​នោះ។


អ្នក​ណា​ដែល​ឈ្នះ ហើយ​ធ្វើ​កិច្ច‌ការ​របស់​យើង​រហូត​ដល់​ចុង​បំផុត យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា


មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។