Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បង‌ប្អូន​អើយ សូម​ពិចារ‌ណា​មើល​ចុះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ព្រះ​បាន​ត្រាស់​ហៅ មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​សាច់​ឈាម មិន​សូវ​មាន​អ្នក​មាន​អំណាច​ច្រើន និង​អ្នក​មាន​ត្រកូល​ខ្ពស់​ច្រើន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 បងប្អូន​អើយ ចូរ​ពិចារណា​អំពី​ការត្រាស់ហៅ​របស់អ្នករាល់គ្នា​មើល៍ គឺ​បើ​គិត​តាមសាច់ឈាម មិនសូវ​មាន​អ្នកប្រាជ្ញ មិនសូវ​មាន​អ្នក​មានអំណាច ហើយក៏​មិនសូវ​មាន​មនុស្ស​ត្រកូលខ្ពស់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 បងប្អូន​អើយ!​ សូម​គិត​អំពី​ការ​ត្រាស់ហៅ​របស់​អ្នក​រាល់គ្នា​ចុះ​ គឺ​មិន​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង‍ឯ​សាច់ឈាម​ច្រើន​ទេ​ មិន​មាន​អ្នក​មាន​អំណាច​ច្រើន​ទេ​ ហើយ​ក៏​មិន​មាន​អ្នក​ត្រកូល​ខ្ពង់ខ្ពស់​ច្រើន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បងប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បងប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បងប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច នឹង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 បង​ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង​ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​អុលឡោះ​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង​ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:26
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាម៉ាន់​បាន​ចូល​ទៅ​ក្នុង ហើយ​ជម្រាប​ចៅ‌ហ្វាយ​របស់​គាត់ ពី​អ្វី​ដែល​ក្មេង​ស្រី​មក​ពី​ស្រុក​អ៊ីស្រា‌អែល​បាន​និយាយ។


ហេតុ​នោះ​បាន​ជា​មនុស្ស តែង‌តែ​កោត​ខ្លាច​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​យោគ‌យល់​អ្នក​ណា ដោយ​សារ​គេ​មាន​ប្រាជ្ញា​នោះ​‌ទេ»។


ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ហេតុ​នោះ បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​តាម​លំដាប់​ផ្ញើ​មក​ជូន​លោក ឱ​ព្រះ‌តេជ‌គុណ​ថេវភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ


នៅ​វេលា​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​រីក‌រាយ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​លាក់​សេចក្តី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ និង​ពួក​ឈ្លាស‌វៃ តែ​បាន​សម្តែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ពិត​មែន​ហើយ​ព្រះ‌វរបិតា​អើយ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ។


ពេល​លោកអភិបាល​ជាតិ​រ៉ូមនោះ​ឃើញ​ហេតុ‌ការណ៍​កើតឡើង​ដូច្នេះ លោក​ក៏​ជឿ ដ្បិត​លោក​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អម្ចាស់។


គ្រូ​នោះ​នៅ​ជា‌មួយ​លោក​អភិបាល​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស‌-ប៉ូឡូស ជា​មនុស្ស​ដ៏​ឆ្លាត​វៃ។ លោកបាន​ហៅ​លោក​បា‌ណា‌បាស និង​លោក​សុល​មក ព្រោះ​ចង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ។


ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​ចូល​រួម​ជាមួយ​លោក ហើយ​បាន​ជឿ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវនីស ជា​ចៅ​ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ព្រម​ទាំង​អ្នកឯ​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។


ដ្បិត​អំណោយ‌ទាន និង​ការ​ត្រាស់​ហៅ​របស់​ព្រះ នោះ​មិន​ប្រែ​ប្រួល​ឡើយ។


តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ?


យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។


គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។


ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ?


ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​លោក​ស្រី​ដែល​ព្រះ​រើស​តាំង និង​កូន​ៗ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​ផង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម