ព្រះបាទអ័ហាស៊ីយ៉ាបានធ្លាក់ចុះពីរានហាលនៃដំណាក់ជាន់លើ នៅក្រុងសាម៉ារី ហើយទ្រង់ក៏ប្រឈួន ទ្រង់បានចាត់អ្នកនាំសារឲ្យទៅ ដោយបង្គាប់ថា៖ «ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន តើយើងនឹងជាពីជំងឺនេះឬទេ?»
អេសាយ 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបោះបង់ចោលវង្សត្រកូលយ៉ាកុបប្រជារាស្ត្ររបស់ព្រះអង្គ ពីព្រោះពួកគេពេញដោយទំនៀមទម្លាប់ពីទិសខាងកើត គឺពួកគេមើលជោគរាសីដូចជាជនជាតិភីលីស្ទីន ព្រមទាំងចងសម្ពន្ធមិត្តជាមួយជនបរទេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល ពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត ជាមួយជនបរទេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនេះបានជាទ្រង់បោះបង់ចោលពួកវង្សយ៉ាកុបជារាស្ត្រទ្រង់ចេញ គឺពីព្រោះមានទំនៀមទំលាប់ពីស្រុកខាងកើតបានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្រនឹងពួកសាសន៍ដទៃ អាល់គីតាប អុលឡោះតាអាឡាអើយ ទ្រង់បានបោះបង់ចោល ពូជពង្សរបស់យ៉ាកកូបដែលជាប្រជារាស្ត្ររបស់ទ្រង់ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ទ្រង់ចងសម្ពន្ធមិត្ត ជាមួយជនបរទេស។ |
ព្រះបាទអ័ហាស៊ីយ៉ាបានធ្លាក់ចុះពីរានហាលនៃដំណាក់ជាន់លើ នៅក្រុងសាម៉ារី ហើយទ្រង់ក៏ប្រឈួន ទ្រង់បានចាត់អ្នកនាំសារឲ្យទៅ ដោយបង្គាប់ថា៖ «ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន តើយើងនឹងជាពីជំងឺនេះឬទេ?»
ហេតុនោះបានជាព្រះយេហូវ៉ាបោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ព្រះអង្គបានបោះគេចោលពីចំពោះព្រះភក្ត្រព្រះអង្គ។
ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
ពេលនោះ ព្រះវិញ្ញាណរបស់ព្រះយាងមកសណ្ឋិតលើសាការី ជាកូនរបស់សង្ឃយេហូយ៉ាដា លោកឈរនៅមុខបណ្ដាជនពោលថា៖ «ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នារំលងបទបញ្ជារបស់ព្រះយេហូវ៉ាដូច្នេះ? ធ្វើយ៉ាងនេះ អ្នករាល់គ្នាមិនអាចចម្រុងចម្រើនបានទេ ដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ»។
នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់
តែគេបែរជាប្រព្រឹត្តច្របូកច្របល់ ជាមួយជាតិសាសន៍ដទៃ ហើយរៀនប្រព្រឹត្តដូចជាសាសន៍ ទាំងនោះទៅវិញ។
ហើយអ្នកនឹងយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នក រួចកូនស្រីរបស់គេទៅផិតតាមព្រះរបស់គេ នោះនឹងនាំឲ្យកូនប្រុសរបស់អ្នកទៅផិតតាមព្រះរបស់គេដែរ។
ឱពួកភីលីស្ទីនអើយ កុំរីករាយ ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នក បានបាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ
យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត? ហេតុអ្វីព្រះអង្គបោះបង់ចោលយើងខ្ញុំយូរយ៉ាងនេះ?
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
យើងនឹងដកទីក្រុងនានាចេញពីស្រុករបស់អ្នក និងផ្ដួលរំលំទីមាំមួនរបស់អ្នករាល់គ្នា។
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា យើងនឹងដាក់ទោសពួកមន្ត្រី និងពួកកូនស្តេច ព្រមទាំងអស់អ្នកដែលតែងខ្លួន ដោយសម្លៀកបំពាក់តាមសាសន៍ដទៃ។
បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!"
ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។
ឯពួកភីលីស្ទីនបានហៅពួកសង្ឃ និងពួកគ្រូថ្លែងទំនាយមកសួរថា៖ «តើយើងត្រូវធ្វើដូចម្តេចចំពោះហិបនៃព្រះយេហូវ៉ានេះ? ចូរប្រាប់ឲ្យយើងដឹងថាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងបញ្ជូនទៅកន្លែងដើមវិញ»។