Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 2:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​បាន​បោះបង់ចោល​វង្សត្រកូល​យ៉ាកុប​ប្រជារាស្ត្រ​របស់ព្រះអង្គ ពីព្រោះ​ពួកគេ​ពេញ​ដោយទំនៀមទម្លាប់​ពី​ទិសខាងកើត គឺ​ពួកគេ​មើលជោគរាសី​ដូចជា​ជនជាតិភីលីស្ទីន ព្រមទាំង​ចងសម្ពន្ធមិត្ត​ជាមួយ​ជនបរទេស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីន ប្រជា‌ជន​របស់​ព្រះអង្គ​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​យ៉ាកកូប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលី‌ស្ទីន ប្រជា‌ជន​របស់​ទ្រង់​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។

សូមមើលជំពូក ចម្លង




អេសាយ 2:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ ពួកគាត់​បាន​ភប់ប្រសព្វ​ជាមួយ​ប្រជាជាតិ​នានា ហើយ​រៀនចេះ​ការប្រព្រឹត្ត​របស់គេ​។


កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​បាន​ធានា​ឲ្យ​អ្នកជិតខាង​របស់អ្នក ប្រសិនបើ​អ្នក​បាន​ចាប់ដៃសន្យា​ឲ្យ​ជនមិនស្គាល់


ភីលីស្ទីន​អើយ កុំ​ឲ្យ​អ្នកទាំងអស់គ្នា​អរសប្បាយ ដោយព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​ត្រូវបាន​បំបាក់​នោះ​ឡើយ​! ដ្បិត​ពស់ពិស​នឹង​កើតចេញ​ពី​ឫស​នៃ​សត្វពស់ ហើយ​ផលផ្លែ​របស់វា​នឹងទៅជា​ពស់ភ្លើង​ហោះ​។


កាលណា​គេ​និយាយ​នឹង​អ្នករាល់គ្នា​ថា​៖ “ចូរ​សួររក​ពួក​គ្រូអន្ទងខ្មោច និង​ពួក​គ្រូខាបព្រលឹង ដែល​ពោលប៉ប៉ាច់ប៉ប៉ោច និង​ពោលអេចអូច” នោះ​តើ​មិន​គួរឲ្យ​ប្រជាជន​សួររក​ព្រះ​របស់ខ្លួន​វិញ​ទេ​ឬ​? តើ​រក​មនុស្ស​ស្លាប់​ជំនួស​មនុស្ស​រស់​ធ្វើអី​?


ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម