Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​ធ្លាក់​ចុះ​ពី​រាន​ហាល​នៃ​ដំណាក់​ជាន់​លើ នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​ក៏​ប្រឈួន ទ្រង់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន តើ​យើង​នឹង​ជា​ពី​ជំងឺ​នេះ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ថ្ងៃ​មួយ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះ‌ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ទ្រង់​អាច​ជា​សះ‌ស្បើយ​ពី​របួស​នេះ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​ខណ​នោះ អ័ហា‌ស៊ីយ៉ា​ទ្រង់​ធ្លាក់ ពី​ភ្នាក់​ដៃ​រាន​ជាន់​លើ នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​ក៏​ទ្រង់​ប្រឈួន នោះ​ទ្រង់​ប្រើ​គេ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន តើ​អញ​នឹង​បាន​ជា​ពី​ការ​ឈឺ​នេះ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ថ្ងៃ​មួយ ស្តេច​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្តេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​គាត់​អាច​ជា​សះ‌ស្បើយ ពី​របួស​នេះ​ឬ​ទេ?។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 1:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ និង​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន។ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យើង ដើម្បី​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​យើង ហើយ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ដូច​ជា​ដាវីឌ ជា​បិតា​ទេ។


ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ទឹក​ឃ្មុំ​មួយដប ទៅ​រក​លោក លោក​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា»។


ប៉ុន្តែ មាន​មនុស្ស​ម្នាក់​យឹត​ធ្នូរ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​អ្នក​បរ​ព្រះ‌រាជ‌រថ​ថា៖ «ចូរ​បក​ត្រឡប់​ក្រោយ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ យើង​មាន​របួស​ហើយ»។


ដូច្នេះ ព្រះបាទ​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


លោក​ទូល​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដែល​អ្នក​បាន​ចាត់​អ្នក​នាំសារ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន​នោះ តើ​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល ដែល​អាច​សួរ​ទ្រង់​បាន​ឬ? ហេតុ​នេះ ទ្រង់​នឹង​មិន​អាច​ក្រោក​ពី​ដំណេក ដែល​ទ្រង់​ផ្ទំ​នេះ​ឡើយ គឺ​ពិត​ជា​ត្រូវ​សុគត"»។


ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ប្រាប់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​ពួក​អ្នក​នាំ​សារ​របស់​ស្តេច​ក្រុង​សាម៉ារី ហើយ​សួរ​គេ​ថា "តើ​ដោយ​ព្រោះ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ បាន​ជា​អ្នក​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន​ដូច្នេះ?"


ពួក​គេ​ទូល​ឆ្លើយ​ថា៖ «មាន​បុរស​ម្នាក់​បាន​មក​ជួប​យើង​ខ្ញុំ ហើយ​ប្រាប់​ថា "ចូរ​វិល​ទៅ​ទូល​ស្តេច​ដែល​ចាត់​អ្នក​រាល់​គ្នា​មក​នោះ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ព្រោះ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​របស់​ពួក​អេក្រុន? ហេតុ​នេះ ព្រះ‌ករុណា​នឹង​មិន​ក្រោក​ពី​ដំណេក​ដែល​បាន​ផ្ទំ​ឡើយ គឺ​ត្រូវ​សុគត"»។


គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។


តើ​មិន​មែន​ជា​សេចក្ដី​អន្តរាយ​ដល់​មនុស្ស​ទុច្ចរិត ហើយ​ជា​សេចក្ដី​វេទនា​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់​ទេ​ឬ?


ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ ទ្រង់​អើត​មើល​តាម​បង្អួច ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។


គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្ដាល​គេ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ


ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។


ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ?


ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើ និង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន។


ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។


ពួក​អាចារ្យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម​និយាយ​ថា៖ «អ្នក​នេះ​មាន​អារក្ស​បេលសេ‌ប៊ូល​ចូល គាត់​ដេញ​អារក្ស ដោយ​សារ​មេ​អារក្ស​ទេ»។


តែ​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេលសេ‌ប៊ូល ជា​មេ​អារក្ស​ទេ»។


ពេល​នោះ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទី‌កុស អង្គុយ​នៅ​មាត់​បង្អួច ហើយ​ពេល​លោក​ប៉ុល​អធិប្បាយ​យ៉ាង​យូរ គាត់​ក៏​បាន​លង់​លក់ រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​បី។ ពេល​គេ​លើកគាត់​ឡើង គាត់​បាន​ស្លាប់ផុត​ទៅ​ហើយ។


ចាប់​ពី​ទី​នោះ ទៅ​ដល់​ជម្រាល​ខាង​ជើងភ្នំ​អេក្រុន រួច​បត់​ទៅ​ស៊ីក្រុន ហើយ​កាត់​តាម​ភ្នំ​បាឡា រហូត​ដល់​យ៉ាប‌នាល រួច​ផុត​ត្រឹម​សមុទ្រ។


ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រទាន​ឲ្យ តើ​ព្រះ​ករុណា​មិន​បាន​កាន់​កាប់​ជា​របស់​ទ្រង់​ទេ​ឬ? ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បណ្តេញ​ចេញ​ពី​មុខ​យើង​ខ្ញុំ នោះ​ស្រុករបស់​គេ​យើង​ខ្ញុំ​នឹង​កាន់​កាប់។


ម្តាយ​របស់​ស៊ីសេ‌រ៉ា​បាន​សម្លឹង​មើល​តាម​ប្រឡោះ ហើយ​បន្លឺ​វាចា​តាម​បង្អួច​ថា៖ «ហេតុ​អ្វី​បាន​ជា​រទេះ​លោក​ក្រ​មក​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កង់​រទេះ​លោក​យឺត​ដល់​ម៉្លេះ?»


ដូច្នេះ គេ​ក៏​នាំ​យក​ហិប​នៃ​ព្រះ​ទៅ​ក្រុង​អេក្រុន​ទៀត។ លុះ​ហិប​នៃ​ព្រះ​បាន​ទៅ​ដល់​អេក្រុន ប្រជាជន​ក្រុង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «គេ​យក​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​មក​ដល់​យើង ដើម្បី​សម្លាប់​ពួក​យើង​ទាំង​អស់​គ្នា​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម