គ្រានោះ ព្រះបាទដាវីឌបានត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្ដាទ័ពរាល់គ្នា ដែលនៅជាមួយលោកថា៖ «ចូរអ្នករាល់គ្នាហែកសម្លៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ»។ ឯព្រះបាទដាវីឌក៏យាងតាមក្តារមឈូសដែរ។
អេសាយ 15:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ និងនៅទីធ្លា គេយំសោយសោក ព្រះគម្ពីរខ្មែរសាកល នៅតាមផ្លូវ គេក្រវាត់ក្រណាត់ធ្មៃ; នៅលើដំបូលផ្ទះ និងនៅកន្លែងសាធារណៈ គ្រប់គ្នាទ្រហោយំ ហើយលុតចុះយំសោកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅតាមផ្លូវ គេស្លៀកសំពត់ធ្មៃ ហើយនៅលើដំបូលផ្ទះ នឹងនៅទីធ្លា គេទ្រហោពិលាប ទាំងយំជាច្រើន អាល់គីតាប នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ ហើយគ្រប់ៗគ្នាយំសោកសង្រេង នៅលើផ្ទះ និងនៅតាមទីផ្សារ។ |
គ្រានោះ ព្រះបាទដាវីឌបានត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្ដាទ័ពរាល់គ្នា ដែលនៅជាមួយលោកថា៖ «ចូរអ្នករាល់គ្នាហែកសម្លៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ»។ ឯព្រះបាទដាវីឌក៏យាងតាមក្តារមឈូសដែរ។
កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ ទ្រង់ហែកព្រះពស្ត្រ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួកប្រជារាស្ត្រក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់ទ្រហោពិលាបនឹងក្រុងនេបូរ និងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរច្រកភ្នំនៃនិមិត្ត។ តើមានការអ្វីហ្នឹង បានជាឡើងទៅលើដំបូលផ្ទះគ្រប់គ្នាដូច្នេះ?
ដូច្នេះ ខ្ញុំបាននិយាយថា ចូរបែរមុខចេញពីខ្ញុំទៅ ខ្ញុំនឹងយំយ៉ាងក្រំចិត្ត កុំខំជួយកម្សាន្តទុក្ខខ្ញុំ ដោយព្រោះសាសន៍ដែលជាទីស្រឡាញ់របស់ខ្ញុំ ដែលត្រូវបំផ្លាញនោះឡើយ។
នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។
អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។
ដ្បិតមនុស្សគ្រប់គ្នាបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយស្លៀកសំពត់ធ្មៃ។
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។
គេនឹងស្លៀកសំពត់ធ្មៃ ហើយមានសេចក្ដីស្ញែងខ្លាច ទាំងមានសេចក្ដីខ្មាសបាក់មុខ ហើយគេនឹងកោរសក់គ្រប់គ្នា។
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។
«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។
កាលណាអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃលើដំបូល ក្រែងមានអ្នកណាម្នាក់ធ្លាក់ពីលើដំបូលនោះមក ហើយនាំឲ្យអ្នកមានទោសចំពោះឈាមនៅលើផ្ទះរបស់អ្នក។
ឥឡូវនេះ ពួកអ្នកមានអើយ ចូរស្រែកទ្រហោយំទៅ ព្រោះតែទុក្ខវេទនាដែលនឹងកើតមានដល់អ្នករាល់គ្នា។
ឯពួកអ្នកដែលសល់ពីស្លាប់ នោះក៏កើតមានឫសដូងបាត ហើយសូរសម្រែកនៅទីក្រុងនោះ ឮរំពងដល់ផ្ទៃមេឃ។