Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 កាល​ស្តេច​បាន​ឮ​ពាក្យ​របស់​ស្ត្រី​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ត្រ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​ប្រជា‌រាស្ត្រ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 កាល​ស្ដេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ភូសា។ ពេល​នោះ ស្ដេច​កំពុង​តែ​យាង​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា‌ជន​ឃើញ​ព្រះ‌រាជា​ស្លៀក​បាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 កាល​ស្តេច​បាន​ឮ​ពាក្យ​របស់​ស្ត្រី​នោះ​ហើយ នោះ​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​រាស្ត្រ​គេ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

30 កាល​ស្តេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ស្តេច​ក៏​ហែក​អាវ។ ពេល​នោះ ស្តេច​កំពុង​តែ​ដើរ​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា‌ជន​ឃើញ​ស្តេច​ស្លៀក​បាវ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះបាទ​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ស្លៀក​សំពត់​ធ្មៃ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ។


ពេល​នោះ អេលា‌គីម កូន​ហ៊ីល​គី‌យ៉ា ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ គេ​វិល​មក​គាល់​ស្ដេច​ហេ‌សេ‌គា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសា‌កេ​ទាំង​អស់។


ពេល​ស្តេច​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។


ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម