ប៉ុន្តែ ព្រះបាទយេហ៊ូវមិនបានបំបាត់អំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះព្រះបាទយេហ៊ូវមិនបានឈប់ប្រព្រឹត្តតាមទេ។
ហូសេ 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនៅក្រុងសាម៉ារីនឹងភ័យស្លុត ពីដំណើររូបកូនគោនៅបេត-អាវេន។ ប្រជាជននឹងសោយសោកដោយព្រោះរូបនោះ ហើយពួកសង្ឃដែលគោរពរូបនោះក៏ដូច្នោះដែរ គឺជាអស់អ្នកដែលអរសប្បាយនឹងរូបនោះ ដ្បិតសិរីល្អរបស់រូបនោះបានចេញពីគេបាត់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត ព្រោះតែរូបគោញីដែលគេគោរព នៅបេត-អាវេន ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។ ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ ពីចំណោមពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកនៅក្រុងសាម៉ារី គេនឹងភ័យស្លុតពីដំណើររូបកូនគោដែលនៅបេត-អាវេន ដ្បិតពួកជនទាំងឡាយនឹងសោយសោកព្រោះរូបនោះ ព្រមទាំងពួកសង្ឃដែលបានយករូបនោះជាទីរីករាយចិត្តផង ពីព្រោះសិរីល្អរបស់រូបនោះបានបាត់ទៅហើយ អាល់គីតាប អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត ព្រោះតែរូបគោញីដែលគេគោរព នៅបេត-អាវេន ប្រជាជន និងពួកអ៊ីមុាំដែលគោរពបូជា រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។ ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ ពីចំណោមពួកគេ។ |
ប៉ុន្តែ ព្រះបាទយេហ៊ូវមិនបានបំបាត់អំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះព្រះបាទយេហ៊ូវមិនបានឈប់ប្រព្រឹត្តតាមទេ។
គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។
ហើយបានតាំងអ្នកដទៃឲ្យធ្វើជាសង្ឃវិញ នៅតាមកន្លែងទីខ្ពស់ មានរូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានសូន្យ។
ឥឡូវនេះ អ្នករាល់គ្នាគិតតតាំងនឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត អ្នករាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាស ដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយឯងដែរ។
វាឱនចុះ ក៏កោងចុះហើយ វាមិនអាចដោះបន្ទុករបស់វាបានផង គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
ឱអ៊ីស្រាអែលអើយ ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។ មិនត្រូវចូលទៅគីលកាល ក៏មិនត្រូវឡើងទៅបេត-អាវេន ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា មានព្រះជន្មរស់នៅនោះដែរ។
ចូរផ្លុំស្នែងនៅគីបៀរ ហើយផ្លុំត្រែនៅរ៉ាម៉ា ចូរប្រកាសអាសន្ននៅបេត-អាវេនទៅ ឱបេនយ៉ាមីនអើយ យើងតាមពីក្រោយអ្នកហើយ!
ឱអ៊ីស្រាអែលអើយ កុំត្រេកអរ កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ នៅលើអស់ទាំងទីលានបោកស្រូវ។
សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ!
នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា ហើយទាស់នឹងពួកអ្នកនៅ ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ រួមជាមួយពួកសង្ឃ
ដូច្នេះ មិនត្រឹមតែអន្តរាយដល់មុខរបររបស់យើង ដោយគេលែងរាប់អានប៉ុណ្ណោះទេ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិដល់ព្រះវិហាររបស់ព្រះនាងឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលអ្នកស្រុកអាស៊ីទាំងអស់ និងពិភពលោកទាំងមូលថ្វាយបង្គំ ក៏នឹងត្រូវសាបសូន្យដែរ»។
លោកយ៉ូស្វេបានចាត់មនុស្សពីក្រុងយេរីខូរឲ្យទៅក្រុងអៃយ ដែលនៅជិតបេត-អាវេន ខាងកើតបេត-អែល ដោយមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅសង្កេតមើលស្រុកនោះ»។ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ។
គាត់ឆ្លើយថា៖ «អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំមាននៅសល់អ្វីទៀត? ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើមានការអ្វីដូច្នេះ?»