ហូសេ 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ អេប្រាអិមនឹងត្រូវអាម៉ាស់ ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែរូបព្រះ របស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ថ្វាយព្រះចៅអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែនយោបាយរបស់ខ្លួន ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាដង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្ដីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្ដីប្រឹក្សារបស់ខ្លួន សូមមើលជំពូកអាល់គីតាប6 គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ជូនស្តេចអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រអែលនឹងត្រូវបាក់មុខព្រោះតែព្រះក្លែងក្លាយរបស់ខ្លួន។ សូមមើលជំពូក |
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។