Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 គាត់​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​មាន​នៅ​សល់​អ្វី​ទៀត? ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​មានការ​អ្វី​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា​មាន​ការ​អ្វី​ទៀត​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 គាត់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​នៅ​មាន​អ្វី​ទៀត ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​ឯង​មាន​ហេតុ​អ្វី​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា មាន​ការ​អ្វី​ទៀត​ឬ?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ឯង​បាន​ចេញ​មក ព្រោះ​តែ​ឯង​នឹក​រឭក​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»


នាង​រ៉ាជែល​បាន​យក​រូប​ថេរ៉ាភីម ទាំង​នោះ​ទៅ​ដាក់ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ជំរំ តែ​រក​មិន​ឃើញ​សោះ។


ហេតុ​នោះ សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ទាស់​នឹង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​ទៅទូល​ទ្រង់​ថា៖ «ម្តេច​ក៏​ទ្រង់​យក​ព្រះ​របស់​សាសន៍​នោះ ដែល​មិន​អាច​នឹង​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ទ្រង់​ផង​ដូច្នេះ?»


អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។


មាន​រដូវ​រាំង‌ស្ងួត មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង។


គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។


ឯ​អូហូ‌ឡា នាង​ក៏​ធ្វើ​ជា​ពេស្យា ក្នុង​កាល​ដែល​ធ្វើ​ជា​ប្រពន្ធ​របស់​យើង វា​ជាប់​ចិត្ត​នឹង​សហាយ​វា គឺ​សាសន៍​អាស‌ស៊ើរ ជាទាហាន


អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។


ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​ជា​មួយ​ស្ត្រី​នោះ ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​នៃ​អំពើ​សហាយ‌ស្មន់​របស់​នាង»។


គ្រា​នោះ មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹងថា​ព្រះ‌យេហូវ៉ា​នឹង​ចម្រុង​ចម្រើន​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​លេវី​ម្នាក់​ធ្វើ​ជា​សង្ឃ​សម្រាប់​ខ្ញុំ​ហើយ»។


ឯ​បុរស​ឈ្មោះ​មីកា​នេះ មាន​ទីសក្ការៈ​មួយ ហើយ​គាត់​បាន​ធ្វើ​អេផូឌ និង​ថេរ៉ាភីម រួច​តែង​តាំង​កូន​ប្រុស​របស់​គាត់​ម្នាក់ ធ្វើ​ជា​សង្ឃ​សម្រាប់​គាត់។


គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ហើយ​ពួក​កូន​ចៅ​ដាន់​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា៖ «តើ​មាន​ការ​អី​បាន​ជា​ប្រមូល​គ្នា​មក​ច្រើន​ដូច្នេះ?»


ពួក​កូន​ចៅ​ដាន់​តប​ទៅ​គាត់​ថា៖ «កុំ​ឲ្យ​មាន​ឮ​សំឡេង​រប​ស់​អ្នក​ក្នុង​ចំណោម​ពួក​យើង​ឡើយ ក្រែង​លោ​មាន​អ្នក​មួម៉ៅ​ស្ទុះ​ទៅ​សង្រ្គុបលើ​អ្នក រួច​ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​បាត់​បង់​ជីវិត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម