Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​អ៊ីស្រា‌អែល​អើយ កុំ​ត្រេក​អរ កុំ​សប្បាយ​រីក‌រាយ​ដូច​សាសន៍ឯទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយបោះ​បង់ចោល​ព្រះ​របស់​ខ្លួន អ្នកចូល​ចិត្ត​នឹង​ទទួល​ក​ម្រៃពីអំពើ​ពេស្យា​ចារ នៅលើ​អស់​ទាំង​ទី​លាន​បោក​ស្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​អ៊ីស្រាអែល​អើយ កុំ​ឲ្យ​រីក‌រាយ​ដោយ​ចិត្ត​អំណរ​ដូច​ជា​អស់​ទាំង​សាសន៍​ឡើយ ដ្បិត​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ចាក​ចេញ​ពី​ព្រះ​របស់​ឯង​ហើយ ឯង​ពេញ​ចិត្ត​នឹង​ទទួល​រង្វាន់ នៅ​គ្រប់​ទាំង​ទី​លាន​ស្រូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីស្រ‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។

សូមមើលជំពូក ចម្លង




ហូសេ 9:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ដ្បិត​មើល៍ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ក្បត់​ព្រះ‌អង្គ។


នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំ‌វិញ ហើយ​ព្រឹក​ឡើង អ្នក​បាន​ធ្វើ​ឲ្យ​ពូជ​អ្នក​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចម្រូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។


អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


តាំង​ពី​យូរ​មក​ហើយ អ្នក​បាន​បំបាក់​នឹមរបស់ខ្លួន ហើយ​បាន​ផ្តាច់​ចំណង​អ្នក​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បម្រើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​អ្នក​បាន​ផិត​ក្បត់​នឹង​យើង។


គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង បុព្វ‌បុរស​យើង និង​ពួក​ស្តេច ពួក​មន្ត្រី​របស់​យើង​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្ដី​អាក្រក់​ណា​សោះ។


ឱ​កូន​ស្រី​ស្រុក​អេដុម ជា​អ្នក​ដែល​អា‌ស្រ័យ​នៅ​ស្រុក​អ៊ូស​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង ពែង​នេះ​នឹង​ឆ្លង​ដល់​នាង​ដែរ នាង​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។


ប៉ុន្តែ អ្នក​បាន​ទុក​ចិត្ត​នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ក្លាយ​ជា​ស្រី​ពេស្យា ដោយ​ព្រោះ​ភាព​ល្បី​ឈ្មោះ ក៏​បាន​ប្រគល់​ខ្លួនឲ្យ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ ហើយ​រូប​សម្រស់​របស់​អ្នក​ក៏​ក្លាយ​ជា​របស់​គេ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចិត្ត​អ្នក​ទន់​អី​ម៉្លេះ ដែល​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​ដែល​ស្រី​ពេស្យា​ធ្វើ។


សេចក្ដី​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​អ្នក​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។


គេ​សំលៀង​ដើម្បី​សម្លេះ ក៏​ខាត់​ដើម្បី​ឲ្យ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ តើ​ឲ្យ​យើង​អរ​សប្បាយ​ម្ដេច​បាន? អ្នក​បាន​មើល​ងាយ​ដំបង និង​អស់​ទាំង​ការប្រៀន​ប្រដៅ​ផង។


ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​នឹង​ភ័យ​ស្លុត ពី​ដំណើរ​រូប​កូន​គោ​នៅ​បេត-អាវេន។ ប្រជា‌ជន​នឹង​សោយ​សោក​ដោយ​ព្រោះ​រូប​នោះ ហើយ​ពួក​សង្ឃ​ដែល​គោរព​រូប​នោះ​ក៏​ដូច្នោះ​ដែរ គឺ​ជា​អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​រូប​នោះ ដ្បិត​សិរី‌ល្អ​របស់​រូប​នោះ​បាន​ចេញ​ពី​គេ​បាត់​ហើយ។


យើង​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា "ចម្ការ​ទាំង​នេះ​ជា​ឈ្នួល​ដែល​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន​ឲ្យ"។ យើង​នឹង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ត្រឡប់​ទៅ​ជា​ព្រៃ ហើយ​សត្វ​ព្រៃ​នឹង​ស៊ី​បង្ហិន​អស់។


ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។


អំពើ​ដែល​គេ​ប្រព្រឹត្ត មិន​បើក​ឲ្យ​គេ​វិល​មក​រក​ព្រះ​របស់​គេ​វិញ​បាន​ឡើយ ដ្បិត​និស្ស័យ​ពេស្យា​ចារ​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ។


គេ​បាន​ក្បត់នឹងព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​ឥត​ខាន់​ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​នឹង​ស៊ី​បង្ហិន​គេ ព្រម​ទាំង​ស្រែ​ចម្ការ​របស់​គេ​ផង។


ក្នុង​ចំណោម​គ្រួ​សារ​នៅលើ​ផែន‌ដី យើង​បាន​ស្គាល់​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


ចូរ​ថ្វាយ​យញ្ញ​បូជា​នៃ​ការ​អរ​ព្រះ​គុណ​ដែល​មាន​ដំបែ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់ ឲ្យ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្តទៅ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។


ម្នាល​អ្នក​រាល់​គ្នា​ដែល​រីក​រាយ​ក្នុង​ក្រុង​ឡូ​ដា​បា អ្នក​រាល់​គ្នា​ពោល​ថា "យើង​វាយ​យក​បាន​ក្រុង​កាណាអ៊ីម តើ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​យើង​ទេ​ឬ?"


យើង​នឹង​ធ្វើ​ឲ្យ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នា ទៅ​ជា​ពាក្យ​ទំនួញ។ យើង​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​ស្លៀក​ពាក់​សំពត់​ធ្មៃ ហើយ​ឲ្យ​គ្រប់​ទាំង​ក្បាល​ទៅ​ជា​ត្រងោល។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​គេ​យំ​សោក​នឹង​កូន​តែ​មួយ ហើយ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ដូច​ជា​ថ្ងៃ​ជូរ​ល្វីង។


តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជាអួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែបនេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។


ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម