តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
សាស្តា 7:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ អាល់គីតាប ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។ |
តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
មនុស្សក្រគេតែងស្អប់ខ្ពើម សូម្បីតែអ្នកជិតខាងខ្លួន តែអ្នកមានវិញ គេមានមិត្តសម្លាញ់ច្រើនណាស់។
ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់
ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។
ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។
មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
យើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងការផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ។
ប្រាជ្ញារមែងជាកម្លាំងដល់មនុស្សមានប្រាជ្ញា ជាជាងអ្នកគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយ
ខ្ញុំយល់ថា ប្រាជ្ញាវិសេសជាងកម្លាំង ប៉ុន្តែ គេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ។
ប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំង តែមនុស្សមានបាបតែម្នាក់ រមែងបំផ្លាញការល្អជាច្រើន។
គេរៀបចំដំណើរចុះទៅឯស្រុកអេស៊ីព្ទ ឥតមានសួរយោបល់យើងឡើយ គេគិតចម្រើនកម្លាំង ដោយពឹងដល់កម្លាំងផារ៉ោន ហើយជ្រកនៅក្រោមម្លប់នៃស្រុកអេស៊ីព្ទ
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
ហើយព្រះអង្គជាស្ថិរភាពក្នុងគ្រារបស់អ្នក សេចក្ដីសង្គ្រោះយ៉ាងបរិបូរ ប្រាជ្ញា និងតម្រិះ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា ជាកំណប់ទ្រព្យរបស់ក្រុងស៊ីយ៉ូន។
ខ្ញុំដឹងថា សេចក្តីដែលព្រះអង្គបង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ អ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយតាមតែព្រះវរបិតាមានព្រះបន្ទូលមកខ្ញុំ»។
ឯជីវិតអស់កល្បជានិច្ចនោះគឺ ឲ្យគេបានស្គាល់ព្រះអង្គ ដែលជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមក។
ដ្បិតនេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់អ្នករាល់គ្នាទេ គឺជាជីវិតដល់អ្នករាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែង នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើទាំងនោះថា "ប្រសិនបើអ្នករាល់គ្នាចង់ចាក់ប្រេងតាំងខ្ញុំ ឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ បើមិនដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លា មកបញ្ឆេះដើមតាត្រៅនៅភ្នំល្បាណូនទៀតផង"។