Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មនុស្ស​តែង​ជប់‌លៀង ដើម្បី​ឲ្យ​បាន​សើច​សប្បាយ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សម្រេច​ទាំង​អស់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 គេ​តែងតែ​រៀបចំជប់លៀង​សម្រាប់​ការសើចសប្បាយ ហើយ​ស្រាទំពាំងបាយជូរ​ធ្វើឲ្យ​ជីវិត​សប្បាយ ប៉ុន្តែ​ប្រាក់​ឆ្លើយតប​នឹង​អ្វីៗ​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គេ​តែងតែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​ឲ្យ​បំណង​ទាំង​អស់​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មនុស្ស​តែង​ជប់‌លៀង ដើម្បី​ឲ្យ​បាន​សើច​សប្បាយ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ចិត្ត​ឲ្យ​រីក‌រាយ តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សំរេច​ទាំង​អស់​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

19 គេ​តែងតែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​ឲ្យ​បំណង​ទាំង​អស់​បាន​សម្រេច។

សូមមើលជំពូក ចម្លង




សាស្តា 10:19
33 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។


រី​ឯ​អាប់សា‌ឡុម​បាន​បង្គាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា៖ «ចូរ​ឯង​ឃ្លាំ​មើល កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​យើង​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សម្លាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​យើង​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ»។


ប៉ុន្តែ ស្តេច​ដាវីឌ​មាន​រាជ‌ឱង្ការ​នឹង​អ័រ៉ៅ‌ណា​ថា៖ «កុំ​អី គឺ​យើង​ចង់​ទិញ​ពេញ​ថ្លៃ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​តង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ»។


ហើយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស ទ្រព្យ​សម្បត្តិ​ផ្សេងៗ សត្វ និង​វត្ថុ​មាន​តម្លៃ​ឯទៀតៗ ក្រៅ​ពី​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។


នៅ​ថ្ងៃ​ទីប្រាំពីរ កាល​ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​សប្បាយ​ដោយ​ស្រា ស្ដេចក៏​បង្គាប់​មហ៊ូ‌ម៉ាន ប៊ីសថា ហា‌បូណា ប៊ីកថា អ័‌បាកថា សេថារ និង​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ ដែល​បម្រើ​នៅ​ចំពោះ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស


ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។


គេ​បាន​ចែក​ចាយ​ដោយ​ចិត្ត​ទូលាយ គេ​បាន​ឲ្យ​ទៅ​មនុស្ស​ក្រីក្រ សេចក្ដី​សុចរិត​របស់​គេ​នៅជាប់​ជា​ដរាប គេ​នឹង​បាន​ខ្ពស់​មុខ ទាំង​មាន​កិត្តិយស។


យើង​បាន​រក​នឹក​ក្នុង​ចិត្ត ពី​របៀប​យ៉ាង​ណា​ដែល​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចម្កួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​មួយ​ជីវិត។


ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។


ឯ​ការ​ជំនួញ និង​ឈ្នួល​របស់​គេ នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សម្រាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សម្រាប់​ជា​សម្លៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។


នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក រក​ស្រា​ទំពាំង‌បាយ‌ជូរ អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ។


ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​គេ​ទាស់​ចិត្ត​ដោយ‌សារ​យើង ចូរ​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដំបូង​ដែល​ជាប់​សន្ទូច មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​សម្រាប់​ខ្ញុំ និង​អ្នក​ទៅ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។


រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា "ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ"។


ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សម្លាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​ទ្រព្យ​នោះ​រលាយ​សូន្យ​ទៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​វិញ។


នាង​យ៉ូអាន់ ប្រពន្ធ​របស់​ឃូសា ជា​មហាតលិក​របស់​ព្រះបាទ​ហេរ៉ូឌ នាង​ស៊ូសាន និង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ផ្គត់​ផ្គង់​ព្រះ‌អង្គ និង​ពួក​សិស្ស​ដោយ​ធនធាន​របស់​ខ្លួន។


ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។


គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។


ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។


ឪពុក​របស់​សាំ​សុន​បាន​ចុះ​ទៅ​ផ្ទះ​ស្ត្រី​នោះ ឯ​សាំសុន​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​នៅ​ទី​នោះ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។


ប៉ុន្ដែ ដើម​ទំពាំង‌បាយ‌ជូរ​ឆ្លើយ​ទៅ​គេ​ថា "តើ​គួរ​ឲ្យ​ខ្ញុំ​ទុក​ចោល​ស្រា​របស់​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ព្រះ និង​មនុស្ស​លោក​បាន​រីក​រាយ​ចិត្ត ហើយ​ទៅ​យោល​ខ្លួន​គ្រប​លើ​ដើម​ឈើ​ទាំង​ឡាយ​នោះ​ឬ?"


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម