Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចម្បាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់ រមែង​បំផ្លាញ​ការ​ល្អ​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ប្រាជ្ញា​ប្រសើរ​ជាង​អាវុធ​ចម្បាំង ប៉ុន្តែ​មនុស្សបាប​តែម្នាក់ បំផ្លាញ​ការល្អ​ជាច្រើន​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រាជ្ញា​ប្រសើរ​ជាង​គ្រឿង​សស្ត្រា‌វុធ ប៉ុន្តែ មនុស្ស​បាប​តែ​ម្នាក់​អាច​រំលាយ​ការ​ល្អ​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចំបាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់​រមែង​បំផ្លាញ​ការ​ល្អ​ទៅ​ជា​ច្រើន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រាជ្ញា​ប្រសើរ​ជាង​គ្រឿង​សស្រ្ដា‌វុធ ប៉ុន្តែ មនុស្ស​បាប​តែ​ម្នាក់​អាច​រំលាយ​ការ​ល្អ​ជា​ច្រើន។

សូមមើលជំពូក ចម្លង




សាស្តា 9:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។


រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​ដូច្នោះ​ដែរ។


បើ​ដែក​រិល ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​ខ្លាំង រីឯ​ប្រាជ្ញា​តែង​ជួយ​ឲ្យ​មាន​ជោគជ័យ។


យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​ការ​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ។


ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។


ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​មាន​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់‌គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ


ខ្ញុំ​យល់​ថា ប្រាជ្ញា​វិសេស​ជាង​កម្លាំង ប៉ុន្តែ គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ។


គេ​ជា​អ្នក​ប្រឆាំង​នឹង​សេចក្ដី​ពិត ដូច​យ៉ា‌នេស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ដែរ គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ជំនឿ។


ឯ​អេកាន ជា​កូន​របស់​សេរ៉ាស តើ​មិន​បាន​បង្ខូច​ជំនឿ​ដោយ​សារ​របស់​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះធ្លាក់​មក​លើ​ក្រុម​ជំនុំនៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ទេ​ឬ? ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គាត់ គាត់​មិន​មែន​វិនាស​តែ​ម្នាក់​ឯង​ទេ!"»។


ប៉ុន្តែ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សម្រាប់​បំផ្លាញ​វិញ ដ្បិត​អេកាន​ជា​កូន​កើមី កើមី​ជា​កូន​សាប់ឌី សាប់ឌី​ជា​កូន​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។


ពួក​ក្រុង​អៃយ​សម្លាប់​អស់​ប្រមាណ​សាម​សិបប្រាំ​មួយ​នាក់ ហើយ​ដេញ​តាម​ពួក​គេ​ពី​មុខ​ទ្វារ​ក្រុង​រហូត​ដល់​សេបារិម ហើយ​ប្រហារ​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ដូច្នេះ ចិត្ត​របស់​ប្រជា‌ជននោះ​រលាយ​ទៅ​ដូច​ជា​ទឹក។


ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិ‌ភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលី‌ស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម