Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ទាំង​នោះ​ថា "ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ បើ​មិន​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា មក​បញ្ឆេះ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ទៀត​ផង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​ឲ្យ​ធ្វើ ជា​ស្ដេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​គុម្ព​បន្លា​ឆ្លើយ​ឡើង​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​ពិត នោះ​ចូរ​ឲ្យ​មក​ជ្រក​នៅ​ក្រោម​ម្លប់​ខ្ញុំ​ចុះ ពុំ​នោះ​សោត នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​មក បញ្ឆេះ​ដល់​ទៅ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា​វិញ ទូល​ថា៖ «ដើម​បន្លា​ដែល​ដុះ​នៅ​លើ​ភ្នំ​ល្បាណូន​បាន​ចាត់​សារ​ទៅ​ឯ​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ថា "ចូរ​លើក​កូន​ស្រី​ឯង​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង" ក៏​មាន​សត្វ​ព្រៃ​សាហាវ ដែល​នៅ​ភ្នំ​ល្បាណូន​មក​តាម​នោះ ជាន់​ឈ្លី​ដើម​បន្លា​នោះ​ទៅ


ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។


ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ គឺ​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន។


មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។


គឺ​មក​លើ​អស់​ទាំង​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​តម្កើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ។


គេ​រៀបចំ​ដំណើរ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​មាន​សួរ​យោបល់​យើង​ឡើយ គេ​គិត​ចម្រើន​កម្លាំង ដោយ​ពឹង​ដល់​កម្លាំង​ផារ៉ោន ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ


អ្នក​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា៖ យើង​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​របស់​យើង ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


ស្ដេច​ជា​អម្ចាស់​ជីវិត​របស់​យើង គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ព្រះ‌អង្គ​ត្រូវ​គេ​ចាប់​ចូល​ក្នុង​អង្គប់ ព្រះ‌អង្គ​ហើយ​ដែល​យើងធ្លាប់​ពោល​ថា «យើង​រាល់​គ្នាសូម​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់ របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ»។


មាន​ភ្លើង​ចេញ​ពី​ដំបង​មួយ ដែល​ធ្វើ​ពី​ខ្នែង​វា ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ សម្រាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​ទេ នេះ​ជា​បទ​ទំនួញ ហើយ​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ»។


មើល៍! ពី​ដើម​ពួក​សាសន៍​អាស‌ស៊ើរ គេ​ជា​ដើម​តា‌ត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប បាំង​ម្លប់ ហើយ​ចុង​វា​ខ្ពស់​កប់​ពពក ។


ស្លឹក​ឈើ​នោះ​ល្អ​ស្រស់ ហើយ​មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូរ សម្រាប់​ជា​អាហារ​ដល់​មនុស្ស​ទាំង​អស់។ សត្វ​ទាំង​ឡាយ​នៅ​ទី​វាល បាន​មក​ជ្រកកោន​ក្រោម​ម្លប់​របស់​វា សត្វ​ហើរ​លើ​អាកាស​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់ បាន​អាហារ​ចិញ្ចឹម​ជីវិត​ពី​ដើម​ឈើ​នេះ។


គេ​នឹង​វិល​មក​វិញ ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​របស់យើង គេ​នឹង​លាស់​ឡើង​ដូចសម្ទូងបែក​គុម្ព គេ​នឹង​ចេញ​ផ្កា ដូច​ដើម​ទំពាំង‌បាយ‌ជូរ កេរ្ដិ៍​ឈ្មោះ​របស់​គេ​នឹង​បាន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ស្រុក​ល្បាណូន។


ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្ដាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន។ ភ្លើង​នោះ​បាន​បំផ្លាញ​ក្រុង​អើរ​របស់​ស្រុក​ម៉ូអាប់ ហើយ​បាន​លេប​ត្របាក់ ទី​ខ្ពស់ៗ​របស់​ស្ទឹង​អើណូន។


គ្រាប់​ពូជ​នេះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​រុក្ខជាតិ​ណា​ទាំង​អស់ រួច​ក្លាយ​ជា​ដើម​ឈើ​មួយ​ដើម ហើយ​សត្វ​ហើរ​លើ​អាកាស​មក​ធ្វើ​សម្បុក​នៅ​តាម​មែក​របស់​វា»។


បន្ទាប់​មក ដើម​ឈើ​ទាំង​ឡាយ​នោះ​ក៏​ពោល​ទៅ​កាន់​គុម្ព​បន្លា​ថា "សូម​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​ខ្ញុំ​ទៅ"។


ឥឡូវ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ហើយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​គ្រួ​សារ​របស់​លោក ហើយ​បាន​សង​គុណ​ឲ្យ​សម​នឹង​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ


តែ​បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម និង​នៅ​បេត-​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មេដឹក​នាំ​នៅ​ស៊ីគែម និង​ពី​មេត-​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​វិញ​ដែរ»។


អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​មួយ​ក្រុម​ដែល​នៅ​ជា​មួយគាត់ ក៏​រត់​ទៅ​ខាង​មុខ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ចំណែក​ឯ​ទ័ព​ពីរ​ក្រុម​ទៀត សម្រុក​ចូល​ទៅ​វាយ​ប្រហារ​អស់​អ្នក​ដែល​នៅ​តាមទី​វាល។


ដូច្នេះ ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន ហើយ​លី​ទៅ​តាម​អ័ប៊ី‌ម៉្មា‌ឡិច រួច​ដាក់​មែក​ឈើ​ទាំង​នោះនៅ​ត្រង់​មាត់​ច្រក​ជម្រក​ការ​ពារ​នោះ ហើយ​យក​ភ្លើង​ដុត​បញ្ឆេះ ដូច្នេះ មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម