កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
លោកុប្បត្តិ 37:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល រួចយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយពាក់ក្រណាត់ធ្មៃនៅនឹងចង្កេះគាត់ ហើយកាន់ទុក្ខចំពោះកូនប្រុសរបស់គាត់ជាយូរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ អាល់គីតាប យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។ |
កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
ឃើញដូច្នោះ គេក៏ហែកសម្លៀកបំពាក់ រួចម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញទាំងអស់គ្នា។
ពេលនោះ ដាវីឌបានហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ។
គ្រានោះ ព្រះបាទដាវីឌបានត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្ដាទ័ពរាល់គ្នា ដែលនៅជាមួយលោកថា៖ «ចូរអ្នករាល់គ្នាហែកសម្លៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ»។ ឯព្រះបាទដាវីឌក៏យាងតាមក្តារមឈូសដែរ។
ពួកជំនិតទ្រង់ទូលថា៖ «យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណា»។
ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។
ពេលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា។
អេលីសេបានឃើញ ហើយស្រែកឡើងថា៖ «ឱលោកឪពុក! លោកឪពុកខ្ញុំអើយ! ន៎ុះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែល!»។ លោកមិនបានឃើញលោកអេលីយ៉ាទៀតឡើយ លោកបានចាប់អាវខ្លួនហែកចេញជាពីរ។
ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ
ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
លុះដល់ថ្ងៃម្ភៃបួនក្នុងខែដដែលនោះ ប្រជាជនអ៊ីស្រាអែលបានជួបប្រជុំគ្នា ទាំងតមអាហារ ដោយស្លៀកសំពត់ធ្មៃ ហើយយកដីរោយលើក្បាល។
នោះលោកយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើស្បែកខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី។
ពេលគេឃើញលោកពីចម្ងាយ គេមើលលោកមិនស្គាល់ទេ ពួកគេស្រែកយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ។
កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។
ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។
នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ព្រះបាទហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។
ទោះទាំងស្ដេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះហើយ គេឥតមានស្លុតចិត្ត ឬហែកសម្លៀកបំពាក់សោះ។
ដ្បិតមនុស្សគ្រប់គ្នាបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយស្លៀកសំពត់ធ្មៃ។
មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។
ពេលនោះ សម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយពោលឡើងថា៖ «ជននេះបានពោលពាក្យប្រមាថដល់ព្រះហើយទេតើ! តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? ឥឡូវនេះ អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ។
ប៉ុន្តែ ពេលសាវកបាណាបាស និងសាវកប៉ុលបានឮដំណឹងនោះ លោកក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅរកមហាជន ទាំងស្រែកឡើងថា៖
លោកយ៉ូស្វេហែកសម្លៀកបំពាក់របស់ខ្លួន ហើយក្រាបចុះមុខដល់ដីនៅចំពោះហិបរបស់ព្រះយេហូវ៉ា រហូតដល់ល្ងាច រួមជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។ ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។
យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។
កាលលោកក្រឡកទៅឃើញនាង លោកក៏ហែកអាវ ហើយពោលថា៖ «វរហើយ កូនស្រីអើយ! កូនបានធ្វើឲ្យឪពុកទន់ជង្គង់ហើយ កូនជាហេតុដែលនាំឲ្យឪពុកវេទនាចិត្តជាខ្លាំង ដ្បិតមាត់របស់ឪពុកបានចេញវាចានឹងព្រះយេហូវ៉ាហើយ ឪពុកមិនអាចដកពាក្យសម្បថនោះវិញបានទេ»។