Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 កូនប្រុស​កូនស្រី​ទាំងអស់​ក៏​ក្រោកឡើង​សម្រាលទុក្ខ​គាត់ ប៉ុន្តែ​គាត់​មិនព្រម​ទទួល​ការ​សម្រាលទុក្ខ​ឡើយ ដោយ​និយាយថា​៖ “យើង​នឹង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់ ទៅឯ​កូនប្រុស​របស់យើង​ទាំង​កាន់ទុក្ខ”។ គឺយ៉ាងនេះឯង​ដែល​ឪពុក​របស់គាត់​យំស្រណោះ​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​ក៏​ខំ​ជួយ​រំដោះ​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ទេ ដោយ​ថា អញ​នឹង​ចុះ​ទៅ​ឯ​កូន​អញ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​កាន់​ទុក្ខ​ផង ហើយ​គាត់​ក៏​យំ​សោក​នឹង​កូន

សូមមើលជំពូក ចម្លង

អាល់គីតាប

35 កូន​ចៅ​របស់​គាត់​ទាំង​ប្រុស​ទាំង​ស្រី នាំ​គ្នា​មក​រំលែក​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​គាត់​ឡើយ។ គាត់​និយាយ​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក​ទាំង​កាន់​ទុក្ខ!» ហើយ​គាត់​ក៏​យំ​អាឡោះ‌អាល័យ​កូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:35
18 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។


ពេល​នោះ លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ហើយ​ក្មេង​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​ក៏​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ តើ​ពុក​អាច​ធ្វើ​អ្វី​ដល់​កូន​របស់​ពុក ឬ​ដល់កូន​ដែល​ពួក​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន?


ពេល​លោក​បាន​អាយុ​វែង​ល្មម ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅ​ជួប​ជុំ​ជាមួយ​ដូន​តា​របស់​លោក។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។


ប៉ុន្ដែ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ថា "យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត​ការណ៍​ទេ។


ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។


លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ​ហើយ យ៉ូសែប​កូន​ពុក​នៅ​រស់​មែន ពុក​នឹង​ទៅ​ជួប​វា មុន​នឹង​ពុក​ស្លាប់»។


លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ពុក​មិន​នឹក​ស្មាន​ថា​បាន​ឃើញ​មុខ​កូនទេ តែ​មើល៍ ព្រះ​បាន​ឲ្យ​ពុក​ឃើញ​ទាំង​ពូជ‌ពង្ស​របស់​កូន​ទៀត​ផង»។


ពួក​ចាស់​ទុំ​នៅ​ដំណាក់ ក៏​ក្រោក​ទៅ​រក​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា‌មួយ​គេ​ដែរ។


តែ​ឥឡូវ​នេះ បុត្រ​សុគត​ទៅ​ហើយ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ? យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​អាច​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ»។


មាន​គេ​ទៅ​ជម្រាប​យ៉ូអាប់​ថា៖ «ស្តេច​ព្រះ‌កន្សែង សោយ​សោក​នឹង​អាប់សា‌ឡុម»។


ឯ​អេប្រាអិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង‌ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ


ពេល​មិត្ត​ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់ ដែល​កើត​ដល់​លោក​នោះ គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា និង​សូផារ ជា​សាសន៍​ណាអា‌ម៉ា គេ​សន្មត​គ្នា​មក​រួម​ទុក្ខ​ជា‌មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។


ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម