Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង លោក​ក៏​ហែក​អាវ ហើយ​ពោល​ថា៖ «វរ​ហើយ កូន​ស្រី​អើយ! កូន​បាន​ធ្វើ​ឲ្យ​ឪពុក​ទន់​ជង្គង់​ហើយ កូនជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​វេទនា​ចិត្ត​ជា​ខ្លាំង ដ្បិត​មាត់របស់​ឪ​ពុក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ ឪ​ពុក​មិន​អាច​ដក​ពាក្យ​សម្បថ​នោះ​វិញ​បាន​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សម្ដី​នោះ​វិញ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 កាល​លោក​ក្រឡេក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 កាល​គាត់​ក្រឡេក​ឃើញ​នាង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ!​កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​បាន​ទេ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:35
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្ដេច​មាន​សេចក្ដី​រំជួល​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា៖ «ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ! ឱ​អាប់សា‌ឡុម​បុត្រ​បិតា​អើយ ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ!»។


គ្រា​នោះ ព្រះបាទ​ដាវីឌ​បាន​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ និង​បណ្ដា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ហែក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួ​ច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ»។ ឯ​ព្រះបាទ​ដាវីឌ​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ។


នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​គោរព​ពាក្យ​សម្បថ​របស់​ខ្លួន ឥត​ប្រែ​ប្រួល​ឡើយ ទោះ​ជា​ត្រូវ​ខាត​បង់​ក៏​ដោយ។


ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ


ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់ ហើយ​ដែល​មាត់​ទូល‌បង្គំ​បាន​សន្យា នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។


ក្នុង​ចំណោម​អស់​អ្នក​ដើរ​សង្កេត​មើល​ស្រុក គឺលោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន


ពួក​គេ​បាន​ទៅ​ជួប​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថ​ស្បែ​ថា​នឹង​មិន​ភ្លក់​អ្វី​ជា​ដាច់​ខាត រហូត​ទាល់​តែ​យើង​បាន​សម្លាប់​ប៉ុល​ចេញ។


លោក​យ៉ូស្វេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ក្រាប​ចុះមុខ​ដល់​ដី​នៅ​ចំពោះ​ហិប​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច រួម​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀង​ៗខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម