Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លុះ​ដល់​ថ្ងៃ​ម្ភៃ​បួន​ក្នុង​ខែ​ដដែល​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ជួប​ប្រជុំ​គ្នា ទាំង​តម​អាហារ ដោយ​ស្លៀក‌សំពត់​ធ្មៃ ហើយ​យក​ដី​រោយ​លើ​ក្បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

សូមមើលជំពូក ចម្លង




នេហេមា 9:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្ដេច​សូល ទាំង​មាន​សម្លៀក‌បំពាក់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល។ ពេ​ល​បាន​ជួប​ដាវីឌ គាត់​ក៏​ក្រាប​ចុះ​ដល់​ដី​ដោយ​គោរព។


ព្រះ​បាទ​យេ‌ហូសា‌ផាត​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា


នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


«បន្ទាប់​មក ខ្ញុំ​បាន​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​នៅ​ទី​នោះ គឺ​នៅ​មាត់​ទន្លេ​អា‌ហាវ៉ា ដើម្បី​ឲ្យ​យើង​បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​យើង​ធ្វើ​ដំណើរ​ដោយ​សុខ​សាន្ត រួម​ទាំង​កូន​ចៅ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​យើង​ផង។


ដូច្នេះ យើង​បាន​តម​អាហារ ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល​អង្វរ​របស់​យើង»។


ដូច្នេះ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទី​ប្រាំពីរ សង្ឃ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​ក្រុម​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​យល់​បាន។


«សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។


នៅ​គ្រប់​អាណា​ខេត្ត កន្លែង​ណា​ដែល​រាជ‌ក្រឹត្យ និង​រាជ​បញ្ជា​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​មាន​សេចក្ដី​សៅ‌សោក​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ទាំង​មាន​ការ​តម​អាហារ យំ‌យែក ស្រែក​ទ្រហោ ក៏​មាន​គ្នា​ច្រើន​បាន​ស្លៀក​សំពត់​ធ្មៃ ហើយ​ដេក​នៅ​ក្នុង​ផេះ។


ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ។


នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទីប្រាំពីរ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ។


លោក​យ៉ូស្វេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ក្រាប​ចុះមុខ​ដល់​ដី​នៅ​ចំពោះ​ហិប​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច រួម​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀង​ៗខ្លួន។


យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


នៅ​ថ្ងៃ​នោះ មាន​បុរស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​រត់​ពី​សមរភូមិ​ទៅ​ស៊ីឡូរ ទាំង​សម្លៀក‌បំពាក់​ដាច់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង។


គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម