លោកុប្បត្តិ 44:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឃើញដូច្នោះ គេក៏ហែកសម្លៀកបំពាក់ រួចម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ពួកគេក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗដាក់អីវ៉ាន់លើលារបស់ខ្លួន រួចត្រឡប់ទៅទីក្រុងវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។ សូមមើលជំពូកអាល់គីតាប13 បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលាត្រឡប់ទៅទីក្រុងវិញ។ សូមមើលជំពូក |
កាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន លោកយ៉ូសែបប្រាប់អ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរដេញតាមមនុស្សទាំងនោះទៅ ហើយពេលអ្នកទៅទាន់គេ ត្រូវនិយាយយ៉ាងនេះថា "ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការអាក្រក់ ស្នងនឹងការល្អដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាលួចពែងប្រាក់របស់ចៅហ្វាយខ្ញុំ?