Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ស្តេច​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​ហេ‌សេគា​ទទួល​ដំណឹង​នេះ ទ្រង់​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​ហេ‌សេគា​ទទួល​ដំណឹង​នេះ គាត់​ហែក​អាវ​ចោល យក​បាវ​មក​ស្លៀក រួច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


ពេល​ព្រះបាទ​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ស្លៀក​សំពត់​ធ្មៃ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ។


«តើ​ឯង​បាន​ឃើញ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ហើយ? ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​យើង នោះ​យើង​មិន​នាំ​សេចក្ដី​វេទនា​មក​ក្នុង​ពេល​អ័ហាប់​នៅ​មាន​ជីវិតទេ គឺ​យើង​នឹង​នាំ​សេចក្ដី​វេទនា​នោះ​មក​លើ​ជំនួរ​វង្ស​របស់​គេ​វិញ»។


ពេល​នោះ អេលា‌គីម កូន​ហ៊ីល​គី‌យ៉ា ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវ‌តារ គេ​វិល​មក​គាល់​ស្ដេច​ហេ‌សេ‌គា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសា‌កេ​ទាំង​អស់។


ពេល​ស្តេច​អ៊ីស្រា‌អែល​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​មនុស្ស​ឃ្លង់​នេះ​មក​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ? ចូរ​ពិចារ‌ណា​មើល​របៀប​ដែល​គេ​រក​រឿង​នឹង​យើង»។


កាល​ស្តេច​បាន​ឮ​ពាក្យ​របស់​ស្ត្រី​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ត្រ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​ប្រជា‌រាស្ត្រ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់


កាល​ខ្ញុំ​ឮ​ដូច្នេះ ខ្ញុំ​ក៏​ហែក​សម្លៀក‌បំពាក់ និង​អាវ​ធំ​របស់​ខ្ញុំ ហើយ​បោច​សក់​ក្បាល និង​ពុក​ចង្កា​របស់​ខ្ញុំ ហើយ​អង្គុយ​ទាំង​ស្លុត​ចិត្ត។


តែ​ឯ​ទូល‌បង្គំវិញ កាល​គេ​បាន​ឈឺ ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូល‌បង្គំ​ធ្វើ​ទុក្ខ​ខ្លួនឯង​ដោយ​តម​អាហារ ទូល‌បង្គំ​ឱន​ក្បាល​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត។


ហេតុ​នោះ ព្រះបាទ​សាន‌ហេរីប​ជា​ស្តេច​អាស‌ស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ។


ទោះ​ទាំង​ស្ដេច ឬ​ពួក​មហាតលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ហើយ គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សម្លៀក‌បំពាក់​សោះ។


ពួក​បណ្ដា‌ជន​នៅ​ក្រុង​នីនីវេ​ក៏​ជឿ​ព្រះ‌អង្គ។ ដូច្នេះ គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ។


ទាំង​អស់​គ្នា​ត្រូវ​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស និង​សត្វ​ផង ហើយ​គ្រប់​គ្នា​ត្រូវ​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង។


«វេទនា​ដល់​ឯង​ហើយ ក្រុង​ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​ឯង​ហើយ ក្រុង​បេតសៃដា​អើយ! ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្ដាល​ឯង បាន​ធ្វើ​នៅ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​វិញ ម៉្លេះ​សម​គេ​ប្រែ​ចិត្ត​តាំង​ពី​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​បាច​ផេះ​ទៀត​ផង ។


ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។


យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។


នៅ​ថ្ងៃ​នោះ មាន​បុរស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​រត់​ពី​សមរភូមិ​ទៅ​ស៊ីឡូរ ទាំង​សម្លៀក‌បំពាក់​ដាច់​រហែក ហើយ​មាន​ដី​នៅ​លើ​ក្បាល​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម