អេសាយ 32:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ពួកស្ត្រីឥតកង្វល់អើយ ចូរញ័ររន្ធត់! ពួកស្ត្រីឥតខ្វល់ខ្វាយអើយ ចូរភ័យញ័រ! ចូរដោះសម្លៀកបំពាក់ចេញ ហើយនៅអាក្រាត រួចក្រវាត់ក្រណាត់ធ្មៃនៅនឹងចង្កេះទៅ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសំលៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញទៅ សូមមើលជំពូកអាល់គីតាប11 ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ! សូមមើលជំពូក |