យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
លោកុប្បត្តិ 30:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកឡាបាន់ឆ្លើយថា៖ «ប្រសិនបើកូនយោគយល់ដល់ឪពុក សូមកុំអាលទៅសិន ព្រោះឪពុកយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកពុកព្រោះតែកូន។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង អាល់គីតាប ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡាបានប្រទានពរពុក។ |
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។
ដ្បិតមុនដែលខ្ញុំមក លោកឪពុកមានបន្តិចបន្តួចទេ តែឥឡូវនេះ វាបានចម្រើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកឪពុកដោយសារខ្ញុំ។ ឥឡូវនេះ តើពេលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំផង?»
ដូច្នេះ លោកអេសាវពោលថា៖ «សូមឲ្យបងទុកមនុស្សខ្លះឲ្យនៅជាមួយប្អូនដែរ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «មិនបាច់ទេ សូមឲ្យខ្ញុំបានប្រកបដោយគុណលោកបងចុះ»។
ស៊ីគែមក៏ពោលទៅកាន់ឪពុក និងបងប្អូនប្រុសៗរបស់នាងឌីណាថា៖ «សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់ ខ្ញុំនឹងជូនទាំងអស់។
តើមិនមែនជាពែងដែលចៅហ្វាយខ្ញុំផឹក និងប្រើសម្រាប់ទស្សន៍ទាយទេឬ? អ្នករាល់គ្នាធ្វើដូច្នេះ គឺអាក្រក់ណាស់"»។
ពួកគេឆ្លើយថា៖ «លោកបានសង្គ្រោះជីវិតយើងខ្ញុំ សូមឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកផង យើងខ្ញុំសុខចិត្តធ្វើជាបាវបម្រើរបស់ផារ៉ោនហើយ»។
ហិបរបស់ព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ក្រុងកាថានោះរយៈពេលបីខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដុម ព្រមទាំងគ្រួសារគាត់ទាំងអស់គ្នា។
ឯហាដាឌ បានប្រកបដោយគុណរបស់ផារ៉ោន បានជាទ្រង់ប្រទានប្អូនរបស់ភរិយារបស់ទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក។
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
រួចខ្ញុំទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានសង់ទីក្រុងនោះឡើងវិញផង»។
អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
យើងនឹងធ្វើឲ្យប្រជាជននេះបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ហើយកាលណាអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេឡើយ
ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
គេនឹងស្គាល់ពូជពង្សរបស់អ្នក នៅកណ្ដាលអស់ទាំងសាសន៍ ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ មួយចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញវា ដ្បិតជាផ្លែមានពរ គឺយ៉ាងនោះដែលយើងប្រព្រឹត្តចំពោះ ពួកអ្នកបម្រើរបស់យើងទាំងប៉ុន្មាន ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ។
ព្រះប្រោសប្រទានឲ្យចៅហ្វាយលើពួកមហាតលិក មានចិត្តសន្ដោស និងសេចក្ដីអាណិតអាសូរដល់ដានីយ៉ែល។
លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើទុក្ខទូលបង្គំ ជាអ្នកបម្រើព្រះអង្គដូច្នេះ? ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណរបស់ព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គផ្ទុកមនុស្សទាំងអស់នេះមកលើទូលបង្គំ?
ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
ហើយប្រោសឲ្យលោករួចពីគ្រប់ទាំងសេចក្តីវេទនា ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងជាទីគាប់ព្រះហឫទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ផារ៉ានក៏តាំងឲ្យលោកធ្វើជាអ្នកគ្រប់គ្រងលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូល។
នាងរស់និយាយថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនដូចជាពួកស្រីបម្រើរបស់លោកណាម្នាក់ក៏ដោយ តែលោកបានកម្សាន្តចិត្តខ្ញុំ ព្រមទាំងនិយាយរកខ្ញុំជាអ្នកបម្រើលោកដោយសប្បុរសដែរ»។
រួចស្ដេចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា៖ «សូមឲ្យដាវីឌឈរបម្រើនៅមុខយើងចុះ ព្រោះយើងពេញចិត្តវាណាស់»។