Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តើ​មិន​មែន​ជា​ពែង​ដែល​ចៅ‌ហ្វាយ​ខ្ញុំ​ផឹក និង​ប្រើ​សម្រាប់​ទស្សន៍​ទាយ​ទេ​ឬ? អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​អាក្រក់​ណាស់"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 តើ​នេះ​មិនមែន​ជាពែង​ដែល​ចៅហ្វាយ​របស់ខ្ញុំ​ផឹក​ពី​វា ហើយ​ទស្សទាយ​ដោយ​ប្រើ​វា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ធ្វើអាក្រក់​ហើយ ដែល​ធ្វើ​ដូច្នេះ​!’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ម្ចាស់​របស់​ខ្ញុំ​តែងតែ​ប្រើ​ពែង​សម្រាប់​ពិសា​ទឹក និង​សម្រាប់​ទស្សន៍‌ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តើ​ពែង​នោះ​មិន​មែន​ជា​ពែង​ដែល​ចៅហ្វាយ​អញ​ផឹក ហើយ​ដែល​លោក​ប្រើ​សំរាប់​នឹង​ទាយ​ទេ​ឬ​អី ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​អាក្រក់​ណាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចៅ‌ហ្វាយ​របស់​ខ្ញុំ​តែង​តែ​ប្រើ​ពែង​សម្រាប់​ពិសា​ទឹក និង​សម្រាប់​ទស្សន៍​ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​ឡាបាន់​ឆ្លើយ​ថា៖ «ប្រសិន​បើ​កូន​យោគ​យល់​ដល់​ឪពុក សូម​កុំ​អាល​ទៅ​សិន ព្រោះ​ឪពុក​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​ពុក​ព្រោះ​តែ​កូន។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទេ​ឬ?»


កាល​អ្នក​នោះ​ទៅ​ទាន់​ពួក​គេ ហើយ​បាន​និយាយ​តាម​ពាក្យ​ទាំង​នោះ


អ្នក​ទាំង​នោះ​បាន​យក​ពាក្យ​នោះ​ទុក​ជា​ផ្នូល​ល្អ ក៏​ទូល​តប​ភ្លាម​ថា៖ «ហ្នឹង​ហើយ​បង‌ប្អូន​ទ្រង់» រួច​ទ្រង់​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​នាំ​លោក​មក» ដូច្នេះ បេន-ហាដាដ​ក៏​ចេញ​មក​គាល់​ទ្រង់ ហើយ​ទ្រង់​ឲ្យ​ឡើង​ជិះ​លើ​រាជ‌រថ​ជា‌មួយ​ទ្រង់។


ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​សាច់​ណា​ដែល​ជាប់​មាន​ទាំង​ឈាម​ផង​នោះ​ឡើយ មិន​ត្រូវ​ប្រើ​របៀន​របស់​គ្រូ​អង្គុយ​ធម៌ ឬ​មើល​នក្ខត្តឫក្ស​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម