Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ និង​កូន​របស់​ខ្ញុំទៅ​ជា​មួយ​ដែរ ដ្បិត​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ព្រោះ​តែ​នាង ដ្បិត​លោក​ឪពុក​ជ្រាប​ពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​ជូន​លោក​ឪពុក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 សូម​ប្រគល់​ពួក​ប្រពន្ធ និង​កូន​ៗ​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ដើម្បី​បាន​ពួកគេ មកខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​ចាកចេញទៅ ដ្បិត​លោកអ៊ំ​ដឹង​ការងារ​ដែល​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 សូម​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ឲ្យ​បាន​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​ជ្រាប​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​រួច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ដឹង​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។


លោក​យ៉ាកុប​ក៏​ចូល​ទៅ​ឯ​នាង​រ៉ាជែល​ដែរ ហើយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជាង​នាង​លេអា រួច​លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។


លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ម្តេច​បាន​ជា​កូន​ធ្វើ​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក ព្រម​ទាំង​នាំ​ពង្រត់​កូន​ស្រី​ពុក​មក ដូច​ជា​ឈ្លើយ​ដែល​ចាប់​បាន​ដោយ​ដាវ។


លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​ថា៖ «ព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​កម្លាំង។


អូន​ដឹង​ស្រាប់​ហើយ​ថា បង​បាន​បម្រើ​ឪពុក​របស់​អូន​អស់​ពី​កម្លាំង


យ៉ាកុប​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម នៅ​ទី​នោះ អ៊ីស្រា‌អែល​បាន​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ ក៏​បាន​ឃ្វាល​ហ្វូង​ចៀម ដើម្បី​ឲ្យ​បាន​ប្រពន្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម