Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 រួច​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​ឈរ​បម្រើ​នៅ​មុខ​យើង​ចុះ ព្រោះ​យើង​ពេញ​ចិត្ត​វា​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ស្តេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ទត​នៅ​បម្រើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​ឡាបាន់​ឆ្លើយ​ថា៖ «ប្រសិន​បើ​កូន​យោគ​យល់​ដល់​ឪពុក សូម​កុំ​អាល​ទៅ​សិន ព្រោះ​ឪពុក​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​ពុក​ព្រោះ​តែ​កូន។


ដូច្នេះ លោក​ប៉ូទីផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ ដែល​ខំ​ប្រឹង​បម្រើគាត់ ហើយ​គាត់​តែង​តាំង​លោក​យ៉ូសែប​ឲ្យ​មើល​ខុស​ត្រូវលើ​ផ្ទះ​សំបែង ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​ឲ្យ​លោក​គ្រប់​គ្រង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំគ្មាន​ចិត្ត​អំនួត​ឡើយ ហើយ​ភ្នែក​ទូល‌បង្គំ​ក៏​មិន​មើល​ដោយ​ឆ្មើង​ឆ្មៃ​ដែរ ទូល‌បង្គំ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ធំៗ និង​អ្វី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ​ឡើយ។


ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។


យ៉ូស្វេ​ជា​កូន​របស់​នុន ដែល​ឈរ​នៅ​មុខ​អ្នក នឹង​ចូល​ទៅ​ក្នុង​ស្រុក​នោះ។ ចូរ​លើក​ទឹក​ចិត្ត​គាត់ ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មត៌ក។


ដាវីឌ​ក៏​មក​ជួប​ស្ដេច​សូល ហើយ​នៅ​បម្រើ​ទ្រង់ ក៏​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់ ហើយ​ស្ដេច​សូល​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ។


កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​ស្ដេច​សូល នោះ​ដាវីឌ​ក៏​យក​ពិណ​មក​ចាប់​លេង​ថ្វាយ រួច​ស្ដេច​សូល​ក៏​បាន​ធូរ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម