លោកមិនបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោម ដូចជាដៃរបស់អេសាវជាបងដែរ។ ដូច្នេះ លោកក៏ឲ្យពរ
លោកុប្បត្តិ 27:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវកូនពុកមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន»។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសួរទៀតថា៖ “ឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែនឬ?”។ គាត់ក៏ឆ្លើយថា៖ “ខ្ញុំមែន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ អាល់គីតាប គាត់សួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» យ៉ាកកូបឆ្លើយថា៖ «បាទមែន!»។ |
លោកមិនបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោម ដូចជាដៃរបស់អេសាវជាបងដែរ។ ដូច្នេះ លោកក៏ឲ្យពរ
លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។
នោះស្តេចសួរថា៖ «តើនាងមានការអ្វី?» នាងទូលឆ្លើយថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្ត្រីមេម៉ាយ ប្តីខ្ញុំម្ចាស់បានស្លាប់ចោលទៅហើយ
ប៉ុន្តែ ហោរាវ័យចំណាស់ មានប្រសាសទៅគាត់ថា៖ «ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា "ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍"»។ គឺគាត់កុហកដល់អ្នកនោះទេ
ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
គឺសូមកម្ចាត់សេចក្ដីភូតភរ និងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារ ដែលត្រូវការប៉ុណ្ណោះ
នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ
ដូច្នេះ លោកប្ដូរឫកពានៅមុខគេ ហើយដោយព្រោះលោកនៅក្នុងកណ្ដាប់ដៃរបស់គេ លោកក៏ក្លែងធ្វើជាឆ្កួត ដោយធ្វើជាគូរវាសលើទ្វារ និងបង្ហៀរទឹកមាត់លើពុកចង្កា។
ដាវីឌឆ្លើយថា៖ «ស្តេចបានបង្គាប់ការមកខ្ញុំថា "កុំឲ្យអ្នកណាដឹងអ្វីពីដំណើរដែលយើងចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលយើងបានបង្គាប់ដល់ឯងឡើយ" ឯខ្ញុំបានតម្រូវឲ្យពួកកំលោះៗនៅចាំត្រង់កន្លែងមួយ។
ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។