លោកុប្បត្តិ 27:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 អ៊ីសាកនិយាយថា៖ “ចូរយកឲ្យឪពុកមក ឪពុកនឹងហូបសាច់សត្វដែលកូនបរបាញ់បាន ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង”។ យ៉ាកុបក៏យកមកឲ្យគាត់ហូប ហើយយកស្រាទំពាំងបាយជូរមកឲ្យគាត់ផឹកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត សូមមើលជំពូកអាល់គីតាប25 អ៊ីសាហាក់ក៏និយាយថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ យ៉ាកកូបរៀបចំជូនឪពុកពិសា គាត់បានចាក់ទឹកទំពំាងបាយជូរជូនគាត់ពិសាដែរ។ សូមមើលជំពូក |