Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:24 - ព្រះគម្ពីរខ្មែរសាកល

24 អ៊ីសាក​សួរ​ទៀត​ថា​៖ “ឯង​ពិតជា​អេសាវ​កូនប្រុស​របស់ឪពុក​មែន​ឬ​?”។ គាត់​ក៏​ឆ្លើយថា​៖ “ខ្ញុំ​មែន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​គាត់​បញ្ជាក់​ថា ឯង​ជា​អេសាវ​កូន​អញ​ពិត​មែន​ឬ​អី រួច​យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​ពិត​មែន​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គាត់​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» យ៉ាកកូប​ឆ្លើយ​ថា៖ «បាទ​មែន!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​មិន​បាន​ដឹង​ថា​ជា​យ៉ាកុប​ឡើយ ពីព្រោះ​ដៃ​របស់គាត់​មានរោមច្រើន​ដូច​ដៃ​របស់​អេសាវ​បងប្រុស​គាត់ ដូច្នេះ​អ៊ីសាក​ក៏​ឲ្យពរ​គាត់​។


អ៊ីសាក​និយាយថា​៖ “ចូរ​យក​ឲ្យ​ឪពុក​មក ឪពុក​នឹង​ហូប​សាច់សត្វដែល​កូន​បរបាញ់បាន ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង”។ យ៉ាកុប​ក៏​យកមក​ឲ្យ​គាត់​ហូប ហើយ​យក​ស្រាទំពាំងបាយជូរ​មក​ឲ្យ​គាត់​ផឹក​ដែរ​។


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


បបូរមាត់​ភូតភរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​អ្នកដែល​ប្រព្រឹត្ត​យ៉ាងស្មោះត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


សូម​យក​សេចក្ដីមិនពិត និង​ពាក្យ​ភូតភរ​ចេញឲ្យឆ្ងាយ​ពី​ទូលបង្គំ​ផង​; សូម​កុំ​ប្រទាន​ភាពក្រីក្រ ឬ​ភាពស្ដុកស្ដម្ភ​ដល់​ទូលបង្គំ​ឡើយ គឺ​សូម​ចែក​តែ​អាហារ​ដែលជា​ចំណែក​របស់ទូលបង្គំ ដល់​ទូលបង្គំ​ចុះ​;


នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។


ដូច្នេះ ដោយព្រោះ​អ្នករាល់គ្នា​បាន​ដោះ​សេចក្ដីកុហក​ចេញ​ហើយចូរឲ្យ​ម្នាក់ៗ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់​ខ្លួន ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នាទៅវិញទៅមក​។


កុំ​ភូតភរ​គ្នាទៅវិញទៅមក​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​បុគ្គល​ចាស់​ចេញ ជាមួយនឹង​អំពើ​របស់​វា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម