Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដាវីឌ​ឆ្លើយ​ថា៖ «ស្តេច​បាន​បង្គាប់​ការ​មក​ខ្ញុំ​ថា "កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ​ដែល​យើង​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​ឯង​ឡើយ" ឯ​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ពួក​កំលោះៗ​នៅ​ចាំ​ត្រង់​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «ព្រះ‌ករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដាវីឌ​ឆ្លើយ​ថា ស្តេច​ទ្រង់​បាន​បង្គាប់​ការ​មក​ខ្ញុំ ដោយ​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ឡើយ ឯ​ខ្ញុំ​បាន​ដំរូវ​ឲ្យ​ពួក​កំឡោះៗ​នៅ​ចាំ​ត្រង់​កន្លែង​១​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទត​ឆ្លើយ​ទៅ​អ៊ីមុាំ​អហ៊ី‌ម៉ាឡេក​ថា៖ «ស្តេច​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​សួរ​ថា៖ «កូន​អើយ ម្តេច​បាន​ជា​កូន​រក​បាន​ឆាប់​ម៉្លេះ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​ជួយ​កូន»។


តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។


ប៉ុន្តែ ហោរា​វ័យ​ចំណាស់ មាន​ប្រសាស​ទៅ​គាត់​ថា៖ «ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា "ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា‌មួយ​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ភោជន៍"»។ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ


នៅ​អាណា‌ថោត ណូប ហា‌ណា‌នា


សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង!


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ការពារ​មាត់​ទូល‌បង្គំ សូម​ថែ‌រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូល‌បង្គំ​ផង!


នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡិម។


ដ្បិត​មុន​ពេល​លោក​យ៉ាកុប​ចាត់​អ្នក​ខ្លះ​ឲ្យ​មក លោក​បាន​បរិ‌ភោគ​ជា​មួយ​ពួក​សាសន៍​ដទៃ តែ​ពេល​ពួក​គេ​មក​ដល់​ហើយ លោក​ក៏​ដក​ខ្លួន​ថយ​ចេញ​ដោយ​ឡែក ដោយ​ខ្លាច​ពួក​កាត់​ស្បែក។


មិន​ត្រូវ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ


ស្ដេច​សូល​សួរ​មីកាល​ថា៖ «ម្តេច​ក៏​ឯង​បញ្ឆោត​បិតា ហើយ​ទុក​ឲ្យ​សត្រូវ​រត់​រួច​ទៅ​ដូច្នេះ?» មីកាល​ទូល​ឆ្លើយ​ថា៖ «គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា "ចូរ​ឲ្យ​ខ្ញុំ​ទៅ ចង់​ឲ្យ​ខ្ញុំ​សម្លាប់​ឯង​ឬ?"»


ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ដៃ​លោក? សូម​ឲ្យ​នំបុ័ង​ប្រាំ​ដុំ ដែល​លោក​មាន​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​នៅ​ទី​នេះ»។


នោះ​ដាវីឌ​មាន​ប្រ‌សាសន៍​ទៅ​អ័បៀ‌ថើរ​ថា៖ «នៅ​ថ្ងៃ​នោះ កាល​ខ្ញុំ​ឃើញ​ដូអេក ជា​សាសន៍​អេដុម​នៅ​ទី​នោះ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​ទូល​ពិត​ដល់​សូល​ជា​មិន​ខាន។ ដូច្នេះ ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​ឪពុក​អ្នក​ស្លាប់​ទាំង​អស់​គ្នា។


នោះ​ដូអេក ជា​សាសន៍​អេដុម ដែល​ឈរ​ជិត​ពួក​មហា‌តលិក​របស់​សូល ក៏​ទូល​ឆ្លើយ​ឡើង​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​កូន​អ៊ីសាយ​មក​រក​អ័ហ៊ី‌ម៉ាលេក ជា​កូន​អ័ហ៊ី‌ទូប នៅ​ត្រង់​ណូប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម