Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ លោក​ប្ដូរ​ឫក‌ពា​នៅ​មុខ​គេ ហើយដោយ​ព្រោះលោកនៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ លោក​ក៏​ក្លែង​ធ្វើ​ជា​ឆ្កួត ដោយ​ធ្វើ​ជា​គូរ‌វាស​លើ​ទ្វារ និង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ធ្វើ​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ភីលីស្ទីន។ ពេល​ពួក​គេ​ចាប់​លោក លោក​សម្តែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូស‌វាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ លោក​ផ្លាស់​ភាព​ប្រព្រឹត្ត​នៅ​មុខ​គេ ទាំង​ក្លែង​ធ្វើ​ជា​ឆ្កួត​នៅ​កណ្តាល​ពួក​គេ គឺ​ធ្វើ​ជា​គូរ​វាស​នៅ​នា​ទ្វារ ហើយ​បង្ហៀរ​ទឹក​មាត់​លើ​ពុក‌ចង្កា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គាត់​ធ្វើ​ជា​វិកល‌ចរិត​នៅ​ចំពោះ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។ ពេល​ពួក​គេ​ចាប់​គាត់ គាត់​សំដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូស​វាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 21:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្ដាល​ឲ្យ មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។


យើង គឺ​យើង​នេះ​ហើយ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ?


បើ​កាល​ណា​ប្រុស ឬ​ស្រី​ណា កើត​មាន​រោគ​នៅ​ក្បាល ឬ​ចង្កា


ពេល​ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលី‌ស្ទីន​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។


ពេល​នោះ ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ថា៖ «មើល៍! អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​នេះ​ឆ្កួត​ដែរ ម្តេច​ក៏​នាំ​វា​មក​ជួប​យើង?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម