តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់? តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»។
យ៉ូប 33:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលោះព្រលឹងខ្ញុំ មិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។ អាល់គីតាប ទ្រង់បានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។ |
តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់? តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»។
កាលណាអ្នកសម្រេចធ្វើការអ្វី នោះនឹងបានសម្រេចដូចបំណង និងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ។
ឬប្រសិនបើគ្មានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ។
ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិតដល់អ្នក ដែលមានសេចក្ដីជូរចត់ក្នុងចិត្តដូច្នេះ?
សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះ បានងងឹត ដោយរកពន្លឺមិនឃើញឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ
ព្រះអង្គប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា "ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតយើងរកបានថ្លៃលោះគេហើយ"។
ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។
ឯបណ្ដាជនដែលដើរក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុក នៃម្លប់សេចក្ដីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ។
ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅពេលថ្ងៃ តើមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងឡើយ ព្រោះឃើញពន្លឺរបស់ពិភពលោកនេះ។