យ៉ូប 12:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទម្លាក់ងារពួកមានអំណាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែង ព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទំលាក់ងារពួកមានអំណាច អាល់គីតាប ទ្រង់ដកពួកអ៊ីមុាំចេញពីតំណែង ទ្រង់ទម្លាក់អ្នកដែលមានអំណាចរឹងមាំ។ |
ហេតុអ្វីបានជាពួកមនុស្សអាក្រក់ មានជីវិតរស់នៅ មានអាយុវែង ហើយមានអំណាចកាន់តែខ្លាំង?
មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្ដាសក្តិ បានតាំងទីលំនៅនៅក្នុងស្រុក។
ឯព្រះធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តារបស់ព្រះអង្គ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ។
អ្នកនោះនឹងត្រូវស្លាប់ក្នុងមួយរំពេចភ្លាម នៅកណ្ដាលអធ្រាត្រ ពួកជននឹងរន្ធត់ ហើយបាត់ទៅ ឯមនុស្សសំខាន់ៗក៏ត្រូវដកចេញទៅ ដោយឥតមានដៃអ្នកណាធ្វើដែរ។
ព្រះអង្គផ្ដួលរំលំមនុស្សខ្លាំងពូកែ ដោយមិនបាច់សួរនាំ ហើយព្រះអង្គក៏តាំងអ្នកផ្សេងទៀត ឲ្យឡើងជំនួសគេ។
ដល់ម៉្លេះបានជាគេបណ្ដាលឲ្យ ដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ព្រះអង្គ ព្រះអង្គក៏បានឮសម្រែករបស់មនុស្ស ដែលត្រូវសង្កត់សង្កិនដែរ
មានគេថ្ងូរ ដោយព្រោះសេចក្ដី សង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្ស មានអំណាចមែន។
ព្រះអង្គទម្លាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។
កាលគេបាននាំស្តេចទាំងនោះចេញជួបលោកយ៉ូស្វេហើយ លោកយ៉ូស្វេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅកាន់ពួកមេទ័ព ដែលបានរួមប្រយុទ្ធជាមួយលោកថា៖ «ចូលឲ្យជិតមក៍ ហើយយកជើងជាន់កស្តេចទាំងនេះទៅ»។ ដូច្នេះ គេក៏ចូលមក ហើយជាន់កស្តេចទាំងនោះ។
លោកយ៉ូស្វេបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុងគ្រាតែមួយ ព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គប្រយុទ្ធជំនួសអ៊ីស្រាអែល។
ស្ដេចទាំងនោះ នឹងច្បាំងជាមួយកូនចៀម តែកូនចៀមនឹងឈ្នះគេ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯអស់អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។