Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 34:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌អង្គ​ផ្ដួល​រំលំ​មនុស្ស​ខ្លាំង​ពូកែ ដោយ​មិន​បាច់​សួរនាំ ហើយ​ព្រះ‌អង្គ​ក៏​តាំង​អ្នក​ផ្សេង​ទៀត ឲ្យ​ឡើង​ជំនួស​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះអង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ព្រះអង្គ​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​សង្ហារ​មនុស្ស​សំខាន់ៗ​បែប​រក​យល់​មិន​បាន រួច​ទ្រង់​តាំង​ម្នាក់​ទៀត​ឡើង​ជំនួស​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ទ្រង់​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ទ្រង់​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

សូមមើលជំពូក ចម្លង




យ៉ូប 34:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​តាំង​ឲ្យ​មាន​ស្តេច​មួយ​ទៀត ឡើង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ។


ព្រះ‌អង្គ​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទម្លាក់​ងារ​ពួក​មាន​អំណាច។


«តើ​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ ហើយ​ជាន់​ឈ្លី‌ខ្ញុំ​ដោយ​ពាក្យ​សម្ដី ដល់​កាល​ណា​ទៀត?


អ្នក​នឹង​បំបាក់​គេ​ដោយ​ដំបង​ដែក ហើយ​បោក​កម្ទេច​គេ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន»។


សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ទុក្ខ​មត៌ក របស់​ព្រះ‌អង្គ។


បន្ទាប់​មក ស្ដេច​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​នឹង​ជំពប់​ដួល គ្មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។


ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។


បើ​អ្នក​ណា​រួម​ដំណេក​នឹង​ស្រី​ជា​អ្នក​បម្រើ​ដែល​មាន​គេ​ដណ្តឹង​ហើយ តែ​មិន​ទាន់​បាន​លោះ​ចេញ ឬ​ដែល​ចៅ‌ហ្វាយ​មិន​ទាន់​លែង​ឲ្យ​ទៅ នោះ​គេ​ត្រូវ​មាន​ទោស តែ​មិន​ត្រូវ​ដាក់​ទោស​ដល់​ស្លាប់​ទេ ព្រោះ​មិន​សម្រេច​នឹង​ចិត្ត​នាង​ទេ


ដូច្នេះ លោកសាំយូ‌អែល​ទូល​ទ្រង់​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រា‌អែល​ចេញ​ពី​ទ្រង់​ហើយ ក៏​បាន​ប្រទាន​ឲ្យ​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម