ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។
យ៉ូប 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម នឹងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។ អាល់គីតាប គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ |
ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។
លោកអាប់រ៉ាមក៏យកលោកស្រីសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលពួកលោករកបាន ព្រមទាំងមនុស្សដែលពួកលោកទិញបាននៅស្រុកខារ៉ាន ទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ កាលបានមកដល់ស្រុកកាណានហើយ
តែស្រុកនោះមិនល្មមឲ្យលោកទាំងពីរនៅជាមួយគ្នាបានទេ ព្រោះពួកលោកមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាពួកលោកមិនអាចរស់នៅជាមួយគ្នាបាន
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។
រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកអ័ប្រាហាំក៏បានចែកអំណោយដល់គេដែរ ហើយកាលលោកនៅមានជីវិតរស់នៅឡើយ លោកឲ្យគេចាកចេញទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់នឹងមិនត្រឡប់មកជារបស់យើងទេឬ? ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយយើងហើយ»។
ប្រាជ្ញារបស់សាឡូម៉ូនមានលើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត និងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង។
មណាហិមទារប្រាក់នោះពីពួកអ៊ីស្រាអែលវិញ គឺពីពួកអ្នកមាន ក្នុងម្នាក់ៗហាសិបសេកែល សម្រាប់ថ្វាយដល់ស្តេចស្រុកអាសស៊ើរ។ ដូច្នេះ ស្តេចអាសស៊ើរក៏ចេញទៅវិញ មិនបាននៅជាប់ក្នុងស្រុកនោះទេ។
ព្រះបាទមេសា ស្តេចសាសន៍ម៉ូអាប់ មានហ្វូងចៀមច្រើន ហើយទ្រង់ក៏នាំសួយសារអាករ ជារោមរបស់កូនចៀមមួយសែន និងរោមរបស់ចៀមឈ្មោលមួយសែន មកថ្វាយស្តេចអ៊ីស្រាអែល។
អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម។
ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម
ក៏សង់ទីក្រុងផ្សេងៗសម្រាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទានឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់។
តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
កូនប្រុសៗរបស់លោក គេតែងតែជប់លៀងនៅផ្ទះគេរៀងៗខ្លួនតាមវេន គេក៏បានអញ្ជើញប្អូនស្រីៗរបស់គេទាំងបីនាក់ ឲ្យមកបរិភោគជាមួយគ្នាដែរ។
ដ្បិតអ្នករាល់គ្នាថា "តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ? តើទីលំនៅរបស់មនុស្សអាក្រក់នៅឯណា?"
ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្ដាលគេដូចជាស្តេច នៅកណ្ដាលកងទ័ព ក៏ជាអ្នកជួយកម្សាន្តចិត្ត នៃពួកអ្នកសោកសៅ។
បើខ្ញុំបានរីករាយសប្បាយ ដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតព្រះអង្គ ដូចអ្នកប្រធានណាមួយ។
កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅពេលក្រោយនេះ លើសជាងមុនទៅទៀត លោកក៏មានចៀមមួយម៉ឺនបួនពាន់ អូដ្ឋប្រាំមួយពាន់ គោមួយពាន់នឹម និងលាញីមួយពាន់។
ពីពួកកេដារ និងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរក្រោកឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ។
បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!"
ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។
ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយ គេចូលមកមានគ្នាជាច្រើនដូចកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គឺគេចូលមកដើម្បីតែនឹងបំផ្លាញស្រុកប៉ុណ្ណោះ។
ពួកម៉ាឌាន និងពួកអាម៉ាឡេក ព្រមទាំងប្រជាជនទាំងប៉ុន្មានពីស្រុកខាងកើត គេនៅតាមច្រកភ្នំ មានគ្នាច្រើនដូចកណ្តូប ហើយសត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា គឺច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។
រីឯសេបាស និងសាលមូណា ស្ថិតនៅក្នុងក្រុងកើរកូរជាមួយកងទ័ពរបស់គេ ប្រមាណជាមួយម៉ឺនប្រាំពាន់នាក់ គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់មនុស្សពីស្រុកខាងកើត ព្រោះទាហានរបស់គេមួយសែនពីរម៉ឺននាក់ដែលកាន់ដាវ បានដួលស្លាប់អស់ហើយ។
នៅម៉ាអូន មានអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានទ្រព្យសម្បត្តិនៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅឯកើមែល។
ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់របស់គេ ហើយនាំគ្នាត្រឡប់មកគាល់ព្រះបាទអ័គីសវិញ។