Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ ប្រាក់ មាស បាវ​បម្រើ​ប្រុស​ស្រី អូដ្ឋ និង​លា​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ព្រះយេហូវ៉ា​បាន​ប្រទានពរ​ចៅហ្វាយ​របស់ខ្ញុំ​យ៉ាងច្រើន ហើយ​លោក​បានជាស្ដុកស្ដម្ភ​។ ព្រះអង្គ​បាន​ប្រទាន​ហ្វូងចៀម និង​ហ្វូងគោ ប្រាក់ និង​មាស បាវបម្រើប្រុស និង​បាវបម្រើស្រី អូដ្ឋ និង​លា​ឲ្យ​លោក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ដល់​ម្ចាស់​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​លោក​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ ព្រះអង្គ​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បម្រើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា

សូមមើលជំពូក ចម្លង

អាល់គីតាប

35 អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ដល់​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​គាត់​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បម្រើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:35
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។


យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


យើង​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ដាក់​បណ្ដា‌សា​ដល់​អស់​អ្នក​ណា​ដែលដាក់​បណ្ដា​សា​អ្នក គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក»។


លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។


លោក​អ័ប្រា‌ហាំ​មាន​វ័យ​កាន់​តែ​ចាស់ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​អ័ប្រា‌ហាំ​ក្នុង​គ្រប់​ការ​ទាំង​អស់។


ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ ព្រះ​បាន​ប្រទាន​ពរ​ឲ្យលោក​អ៊ីសាក កូន​ប្រុស​របស់​លោក ហើយ​លោក​អ៊ីសាក​ក៏​តាំង​ទី​លំនៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។


លោក​អ័ប្រា‌ហាំ​បាន​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​លោក​មាន​ឲ្យ​ដល់​លោក​អ៊ីសាក។


គឺ​យ៉ាង​នេះឯង​ដែល​លោក​ក៏​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​មាន​ហ្វូង​សត្វ និង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ និង​លា​ជា​ច្រើន។


គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គេ​ចម្រើន​ឡើង​ជា​ច្រើន ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​ហ្វូង​សត្វ របស់​គេ​ថយ​ចុះ​ឡើយ។


ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។


ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ទ្រ​ទូល‌បង្គំ ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ។


ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។


ផល​នៃ​សេចក្ដី​សុភាព និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិ‌សព្ទ និង​ជីវិត។


ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។


ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា "ចៅហ្វាយ​អញ​ក្រ​មក" ហើយ​ក៏​តាំង​វាយ​ពួក​បាវ​បម្រើ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង


ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម