Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដូច​អ្នក​ប្រធាន​ណា​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ខ្ញុំ​នឹង​ទូល​ព្រះអង្គ​នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត ខ្ញុំ​នឹង​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ឥត​អាម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ខ្ញុំ​នឹង​ទូល​ទ្រង់​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ទ្រង់​ដូច​អ្នក​ប្រធាន​ណា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ខ្ញុំ​នឹង​ទូល​ទ្រង់​នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត ខ្ញុំ​នឹង​ចូល​ទៅ​ជិត​ទ្រង់ ដោយ​ឥត​អាម៉ាស់។

សូមមើលជំពូក ចម្លង




យ៉ូប 31:37
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។


ដ្បិត​យ៉ាង​នោះ ព្រះ‌អង្គ​នឹង​មិន​រាប់ អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំ​ទេ ហើយ​ក៏​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប របស់​ទូល‌បង្គំ​ដែរ។


ដ្បិត​អ្នក​រាល់​គ្នា​ថា "តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ឯ​ណា?"


ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ ហើយ​បាន​អង្គុយ​ជា​ប្រធាន ក៏​នៅ​កណ្ដាល​គេ​ដូច​ជា​ស្តេច នៅ​កណ្ដាល​កង‌ទ័ព ក៏​ជា​អ្នក​ជួយ​កម្សាន្ត​ចិត្ត នៃ​ពួក​អ្នក​សោក‌សៅ។


នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ចង​ភ្ជាប់​នៅ​ក្បាល​ដូច​ជា​ក្បាំង


តើ​ព្រះ‌អង្គ​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ?


បើ​គេ​ចង់​តវ៉ា​ជា‌មួយ​ព្រះ‌អង្គ ក្នុង​មួយ​ពាន់​សំណួរ គេ​រក​ឆ្លើយ​តែ​មួយ​ក៏​មិន​បាន​ផង។


តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង របស់​ខ្លួន​បាន? សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស ដែល​លាក់​កំបាំង​ផង។


នៅ​ក្នុង​ព្រះ‌អង្គ យើង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ​ដោយ​ក្លា‌ហាន ទាំង​ទុក​ចិត្ត តាម​រយៈ​ជំនឿ​ដល់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម